ព័ត៌មានអន្ដរជាតិ
អ្នកជាសះស្បើយពីកូវីដ-១៩ភាគច្រើន បន្តរោគសញ្ញារយៈពេលវែង
តួលេខនៃការសិក្សាថ្មីមួយបង្ហាញថា មនុស្សរាប់សែននាក់នៅទូទាំងចក្រភពអង់គ្លេសដែលធ្លាប់ឆ្លងកូវីដ-១៩ បន្តរោគសញ្ញារយៈពេលយូរ ព្រមទាំងកំពុងបង្កផលរំខានចំពោះការរស់នៅរបស់ពួកគេ។

ទិន្នន័យពីអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford រកឃើញមនុស្សជិតមួយលាននាក់កំពុងទទួលរងរោគសញ្ញាកូវីដ-១៩ លើសពី ៤ សប្ដាហ៍ ក្រោយចេញពីមន្ទីរពេទ្យ។
មនុស្សភាគច្រើន ពោលគឺប្រមាណ ២ ភាគ ៣ នៃអ្នកជាសះស្បើយសរុបនិយាយថា ពួកគេអសមត្ថភាពក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃ ដែលការរំខាននេះបណ្ដាលមកពីរាងកាយបន្តរោគសញ្ញាកូវីដ-១៩រួមមាន អស់កម្លាំង វិលមុខ ដង្ហើមខ្លី និងជ្រុះសក់។ បន្ថែមពីនោះ អ្នកខ្លះដកដង្ហើមញាប់ ព្រមទាំងឈឺសាច់ដុំទៀតផង។
ក្រៅពីនេះ ការស្រាវជ្រាវរបស់អង់គ្លេស ប៉ាន់ប្រមាណថា មនុស្សភាគច្រើននឹងមានរោគសញ្ញាកូវីដ-១៩រយៈពេលវែងបន្ទាប់ពីជាសះស្បើយ ព្រមទាំងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺផងដែរ។

ពាក់ព័ន្ធករណីនេះដែរ អ្នកជំនាញមកពីសាកលវិទ្យាល័យ Oxford និងសាលាវេជ្ជសាស្ត្រនិងអនាម័យទីក្រុងឡុងដ៍ បានបញ្ជាក់បន្ថែមថា ទាំងអ្នកដែលមិនចូលមន្ទីរពេទ្យ ឬព្យាបាលនៅមន្ទីរពេទ្យ សុទ្ធតែមានហានិភ័យក្នុងការវិវត្តទៅរកស្ថានភាពទន់ខ្សោយដោយសារកូវីដ-១៩ រយៈពេលយូរ។ ក្នុងនោះពួកគេត្រូវការការថែទាំរយៈពេលច្រើនខែ ទើបអាចជាសះស្បើយពេញលេញឡើងវិញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ត្រូវតាមដាន! រោគសញ្ញាមួយ ធ្វើទុក្ខខ្លាំងបំផុតចំពោះ អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


