សុខភាព
WHO៖ ម្ដាយឆ្លងកូវីដ-១៩ អាចបំបៅកូនដោយទឹកដោះបាន
ខណៈដែលកូវីដ-១៩បានរីករាលដាលខ្លាំងស្ទើរគ្រប់កន្លែង មនុស្សជាច្រើនកំពុងប្រឈមនឹងការឆ្លងនៃវីរុសនេះ។ មនុស្សចាស់ និងមនុស្សមានជំងឺរ៉ាំរ៉ៃ សុទ្ធសឹងមានហានិភ័យខ្ពស់នៃការឆ្លងរោគ។ ផ្ទុយទៅវិញ កុមារនិងទារកមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីរបុគ្គលប្រឈមហានិភ័យខ្ពស់នោះឡើយ។ ចំណែកទាកដែលមានម្ដាយផ្ទុកកូវីដ-១៩ ក៏កម្រនឹងឆ្លងជំងឺពីម្ដាយដែរ។ ជាពិសេសស្រ្តីជាម្ដាយនៅតែអាចបំបៅកូនដោយទឹកដោះ បើទោះបីខ្លួនវិជ្ជមានកូវីដ-១៩ក៏ដោយ។

យោងតាមការចុះផ្សាយរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ម្ដាយគ្រប់រូបដែលទើបសម្រាលក្ដី ឬកំពុងបំបៅដោះកូនក្ដី សុទ្ធតែអាចបំបៅកូនដោយទឹកដោះ ដោយពុំចាំបាច់បារម្ភការចម្លងវីរុសទៅកាន់ទារកនោះទេ។
ក្នុងនោះ UNICEF បញ្ជាក់ថា គេមិនបានរកឃើញវីរុសកូវីដ-១៩នៅក្នុងទឹកដោះម្ដាយនោះទេ។ ដូច្នេះម្ដាយគ្រប់រូបគួរបន្តបំបៅទារក ដោយភ្ជាប់ជាមួយការរក្សាអនាម័យរាល់ពេលបំបៅ។
ដើម្បីចៀសវាងហានិភ័យមួយចំនួន ម្ដាយដែលបំបៅកូនដោយទឹកដោះគ្រប់រូប ត្រូវអនុវត្តវិធានការខ្លះៗដែលមានសារប្រយោជន៍អាចជួយការពារមេរោគ កំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។

វិធានការទាំងនោះរួមមាន៖
-ពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវពេលកំពុងបំបៅកូនដោយទឹកដោះម្ដាយ
-លាងដៃនឹងសាប៊ូ មុននិងក្រោយពេលប៉ះពាល់ទារក
-លាង និងសម្អាតសម្លាប់មេរោគជាប្រចាំនៅគ្រប់កន្លែងដែលប៉ះពាល់ញឹកញាប់ដោយប្រើសាប៊ូ។
-សម្អាតសម្ភារប្រើប្រាស់សម្រាប់ទារកជាប្រចាំ៕
អត្ថបទ៖ សន្យា
ប្រភព៖ WHO/ UNICEF
ចុចអាន៖ កុំបារម្ភ! ស្រ្តីកំពុងបំបៅកូនដោយទឹកដោះក៏អាចចាក់វ៉ាក់សាំងកូវីដបានដែរ ថែមទាំងផ្តល់អង់ទីគ័រដល់កូនទៀតផង
ចុចអាន៖ ការសិក្សា ៖ កុមារមានអង់ទីគ័រខ្លាំងប្រឆាំងកូវីដជាងមនុស្សពេញវ័យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


