ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បញ្ចេញក្រុមអ្នកជំនាញទៅជួយរដ្ឋនានាដែលកើនឡើងករណីឆ្លងកូវីដខ្លាំងក្លា
រដ្ឋាភិបាលសហព័ន្ធឥណ្ឌានៅថ្ងៃសុក្រនេះ បានបញ្ជូនក្រុមអ្នកជំនាញកម្រិតខ្ពស់ទៅកាន់រដ្ឋនានា ដែលមានការកើនឡើងនៃករណីឆ្លងជំងឺ ១៩ ក្នុងគោលបំណងជួយពួកគេឲ្យប្រសើរឡើង នូវការឆ្លើយតប ការគ្រប់គ្រង និងការដោះស្រាយជំងឺរាតត្បាត ។

ដើម្បីជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរដ្ឋផ្សេងៗ ក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ ក្រសួងសុខាភិបាលសហព័ន្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលកណ្តាល បាននិងកំពុងដឹកនាំក្រុមតំណាងពីមួយពេលទៅមួយពេល ដើម្បីចុះទៅរដ្ឋផ្សេងៗទាំងនោះ” ។
ក្រសួងបាននិយាយថា “ក្រុមទាំងនេះមានទំនាក់ទំនងជាមួយអាជ្ញាធររដ្ឋ និងទទួលបានការយល់ដឹងដោយផ្ទាល់អំពីបញ្ហាប្រឈម និងបញ្ហាដែលពួកគេកំពុងពង្រឹងសកម្មភាពការពារជំងឺកូវីដ ១៩” ។

ក្រសួងបាននិយាយទៀតថា ក្រុមជាច្រើនកំពុងញាប់ដៃញាប់ទៅទៅកាន់រដ្ឋ Kerala រដ្ឋ Tripura រដ្ឋ Odisha រដ្ឋ Chhattisgarh និងរដ្ឋ Manipur ដោយសារតែការកើនឡើងចំនួនករណីឆ្លង នៃជំងឺកូវីដ ១៩ ត្រូវបានរាយការណ៍នៅរដ្ឋទាំងនេះ ។
ក្រសួងបញ្ជាក់ថា ក្រុមការងារថ្នាក់ខ្ពស់ដែលទៅកាន់រដ្ឋទាំងនេះ រួមមានអ្នកជំនាញខាងព្យាបាល និងអ្នកជំនាញផ្នែកសុខភាពសាធារណៈ ។ ក្រុមទាំងអស់នឹងចុះទៅរដ្ឋនានាជាបន្ទាន់ និងតាមដានការអនុវត្តទូទៅនៃការគ្រប់គ្រងជំងឺកូវីដ ១៩ ជាពិសេសរួមទាំងប្រតិបត្ដិការឃ្លាំមើល និងការទប់ស្កាត់ជាដើម ។

ការចុះទៅរដ្ឋនានារបស់ក្រុមជំនាញទាំងនេះ ក៏បំពាក់ទៅដោយគ្រែពេទ្យ ឡានពេទ្យ បំពង់ខ្យល់អុកស៊ីសែន និងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាដើម ។ ជាមួយគ្នានេះដែរ ក្រុមជំនាញនឹងវាយតម្លៃពីស្ថានភាពរោគរាតត្បាតក្នុងតំបន់ និងស្នើឲ្យមានវិធានការដោះស្រាយលើសុខភាពសាធារណៈដល់រដ្ឋាភិបាលរដ្ឋ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៣០ លានករណី និងមានអ្នកស្លាប់លើស ៤០ ម៉ឺននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៧ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៨ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


