ព័ត៌មានអន្ដរជាតិ
អាហ្វហ្គានីស្ថាន ប្រកាសសងសឹកប៉ាគីស្ថាន ចំពោះការវាយប្រហារអាកាស ឯឥណ្ឌា ក៏ចេញថ្កោលទោស
ស្របពេលស្ថានការណ៍ភូមិសាស្រ្តនយោបាយជាសកលកំពុងក្តៅពុះនិងស្ថិតក្នុងភាពផុយស្រួយនោះ ងាកទៅជ្រុងម្ខាងទៀតនៃពិភពលោក គឺនៅតំបន់អាស៊ីខាងត្បូង ក៏កំពុងមិនស្រួលដែរ ដោយប្រទេសប៉ាគីស្ថាន បានបើកការវាយប្រហារអាកាសលើអាហ្វហ្គានីស្ថាន ខណៈឥណ្ឌាក៏ចេញមុខថ្កោលទោសទីក្រុងឥស្លាម៉ាបាដដែរ ជុំវិញទង្វើបញ្ឆេះភាពតានតឹងនេះ។

តាមការផ្សាយរបស់ RT នៅថ្ងៃចន្ទទី២៣ខែកុម្ភៈឆ្នាំ២០២៦ ប៉ាគីស្ថានបានបើកការវាយប្រហារអាកាសនៅខេត្ត Nangarhar និង Paktika ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីរាត្រីថ្ងៃសៅរ៍ សម្លាប់មនុស្ស១៨នាក់។
យ៉ាងណា ទីក្រុងឥស្លាម៉ាបាដ និយាយការពារខ្លួនថា នោះគឺជាប្រតិបត្តិការ «សងសឹកយ៉ាងសមស្រប» ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីដើមខែនេះ ក្នុងទឹកដីខ្លួនដែលផ្តាច់ជីវិតមនុស្ស៣១នាក់ និង១៧០នាក់ទៀតរងរបួស ហើយក្រុមរដ្ឋឥស្លាមខេត្ត Khorasan ចេញមុខទទួលខុសត្រូវ។

ទោះបែបនេះ អាហ្វហ្គានីស្ថាន បានប្រកាសមិនលើកលែងឡើយ ដោយប្តេជ្ញាសងសឹក ខណៈក្រសួងការពារជាតិនៅទីក្រុងកាបូល ចេញសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះគឺជា ការរំលោភលើច្បាប់អន្តរជាតិ និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងបញ្ជាក់ថា៖ «យើងចាត់ទុកយោធាប៉ាគីស្ថានថាជាអ្នកទទួលខុសត្រូវចំពោះការកំណត់គោលដៅលើជនស៊ីវិល និងទីកន្លែងសាសនា ហើយយើងនឹងឆ្លើយតបទៅនឹងការវាយប្រហារទាំងនេះនៅពេលវេលាសមស្របណាមួយ ជាមួយនឹងវិធានការឆ្លើយតបដែលបានគិតគូរច្បាស់លាស់ និងសមហេតុផលបំផុត»។

មិនត្រឹមប៉ុណ្ណឹង សូម្បីឥណ្ឌាក៏លូកដៃដែរ ដោយថ្កោលទោសប៉ាគីស្ថានចំៗ ថែមទាំងបង្ហាញជំហរគាំទ្រអាហ្វហ្គានីស្ថាន យ៉ាងពេញទំហឹងថែមទៀតផង។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Randhir Jaiswal បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «ឥណ្ឌាសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានលើទឹកដីអាហ្វហ្គានីស្ថាន ដែលបណ្តាលឲ្យមានជនស៊ីវិលរងគ្រោះ រួមទាំងស្ត្រីនិងកុមារផងដែរ ក្នុងអំឡុងខែសក្ការៈបូជា រ៉ាម៉ាឌន។ ប៉ាគីស្ថានខំធ្វើរឿងនេះ ដើម្បីបិទបាំងភាពបរាជ័យផ្ទៃក្នុងរបស់ខ្លួន ហើយទម្លាក់កំហុសទៅអ្នកនៅខាងក្រៅ»។
គួរឲ្យកត់សម្គាល់, ភាពតានតឹងរវាងប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន បានឡើងកម្តៅខ្លាំងកាលពីខែតុលាឆ្នាំមុន ដោយភាគីទាំងសងខាងបានចោទប្រកាន់ដាក់គ្នា រឿងបង្កហិង្សាមុន។ ក្រោយមក កិច្ចព្រមព្រៀងឈប់បាញ់មួយក្រោមការសម្របសម្រួលពីប្រទេសកាតា ក៏លេចជារូបរាងឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅតាមព្រំដែនអស់រយៈពេលជាច្រើនថ្ងៃ ដែលបានសម្លាប់ទាហាន និងជនស៊ីវិលរាប់សិបនាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


