Connect with us

ព័ត៌មានអន្ដរជាតិ

អ៉ីស្រាអែល​​ កូរ៉េ​ខាង​ត្បូង​យល់​ព្រមដោះ​ដូរ​វ៉ាក់​សាំង​គ្នា​៧០​ម៉ឺនដូស

បានផុស

នៅ

ប្រទេស​អ៉ីស្រាអែល​នឹង​បញ្ជូន​វ៉ាក់សាំងបង្ការ​កូវីដ-១៩​ Pfizer-BioNTech ​ដែល​ផុត​​កំណត់​ប្រមាណ​​៧០​ម៉ឺន​ដូស​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ចុងខែ​នេះ ហើយ​កូរ៉េ​ខាង​ត្បូង​នឹង​ផ្តល់​វ៉ាក់សាំង​​ចំនួន​ដូស​ដូច​គ្នាដែល​បាន​បញ្ជាទិញ​ពី Pfizer ​ទៅ​អ៉ីស្រាអែល​វិញ​នៅ​នៅ​ខែ​កញ្ញា និង​តុលា។

កូរ៉េ​ខាង​ត្បូង​បាន​​ចាក់​​វ៉ាក់សាំង​កូវីដ-១៩​យ៉ាង​ឆាប់​រហ័ស​ដែល​ខ្លួន​មាន ប៉ុន្តែ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​គ្រប់​គ្រាន់ឲ្យ​ទាន់​ពេល​វេលា​ចំពេល​ដែល​ការ​ផ្គត់​ផ្គង់​ជា​សកល​ជួប​បញ្ហា ជា​ពិសេស​នៅ​អាស៊ី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល Naftali Bennett មាន​ប្រសាសន៍​ក្នុង​សេ​ចក្តី​ប្រកាស​ព័ត៌មាន​មួយនៅ​ថ្ងៃ​អង្គារ៍​​ថា ៖«នេះ​ជា​កិច្ច​ព្រម​ព្រៀង​ឈ្នះ-ឈ្នះ។  រួប​រួម​គ្នា យើង​នឹង​ឈ្នះ​កូវីដ»។

យោង​តាម​កាសែត Haaretz របស់​ប្រទេស​អ៉ីស្រាអែលបាន​ផ្សាយ​ថា យោងតាមស្ត្រី​អ្នក​នាំ​ពាក្យ​​ក្រសួងសុខាភិបាល​កូរ៉េ​ខាង​ត្បូង​និយាយ​នៅ​ថ្ងៃ​អង្គារ៍​​ថា អ្នក​ស្រី​គ្មាន​អ្វី​អត្ថាធិប្បាយ​អំពី​កិច្ច​ព្រម​ព្រៀង​នេះ។​

បន្ទាប់​ពី​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង​ឈាន​មុខ​ក្នុង​ពិភព​លោក អ៉ីស្រាអែល​បាន​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដល់​​ប្រជា​ជន​របស់​ខ្លួន​ប្រមាណ​៥៥​% គឺ​ចាក់​ដល់​​ប្រជា​ជន​​បាន​​ច្រើន​ជាង​គេ។

កាល​ពី​សប្តាហ៍​មុន កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ ខ្លួន​សង្ឃឹម​ទទទួល​បាន​ជោគជ័យ​​​លឿន​ជាងផែន​ការ​ដែល​គ្រោង​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​របស់​ខ្លួន​ឲ្យ​បាន​៧០​%​ត្រឹម​ខែ​ធ្នូ ហោច​ណាស់​១​ដូស​ ភាគ​ច្រើន​បំផុត​​គឺ​វ៉ាក់សាំង​ Pfizer៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម