Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសហៃទី បាញ់សម្លាប់ជនសង្ស័យជាឃាតកចំនួន ៤នាក់ និងចាប់បាន ២នាក់ ក្រោយធ្វើឃាតប្រធានាធិបតី

បានផុស

នៅ

មេប៉ូលិសហៃទីនិយាយថា ជនសង្ស័យជាឃាតកចំនួន៤នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ និង២នាក់ទៀត ត្រូវបានចាប់ខ្លួនបន្ទាប់ពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moïse។ 

មេប៉ូលិស លោក Léon Charles បាននិយាយកាលពីល្ងាចថ្ងៃពុធថា មន្រ្តីប៉ូលិសចំនួនបីនាក់ ដែលគេចាប់ជាចំណាប់ខ្មាំង ក៏ត្រូវបានរំដោះផងដែរ។

ការសម្លាប់លោក Moïse កាលពីថ្ងៃពុធ គឺជាការបង្កឲ្យមានភាពវឹកវរកាន់តែខ្លាំងឡើងដល់ប្រទេសនៅតំបន់ការ៉ាអ៊ីបមួយនេះ ដែលជាប្រទេសញ៉ាំញីដោយអំពើហិង្សាក្រុមបងធំ អតិផរណាខ្ពស់និងការតវ៉ារបស់គណបក្សប្រឆាំង ដែលបានចោទប្រកាន់លោក Moïse ថា បង្កើនអំណាចផ្តាច់ការ។

នាយករដ្ឋមន្រ្តីស្តីទីលោក Claude Joseph បាននិយាយថា ប៉ូលិសនិងយោធាអាចគ្រប់គ្រងសស្ថានការណ៍បាន។ ជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិក, ហៃទីមានប្រវត្តិដឹកនាំដោយអំណាចផ្តាច់ការនិងភាពវឹកវរនយោបាយ។

គួរបញ្ជាក់ថា ប្រធានាធិបតីប្រទេសហៃទី ត្រូវបានគេធ្វើឃាត ក្នុងគេហដ្ឋានរបស់លោក ខណៈជំទាវទីមួយ ក៏បានរងរបួសដោយគ្រាប់កាំភ្លើងផងដែរ នៅក្នុងការវាយប្រហារនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AP

ចុចអាន៖ ប្រធានាធិបតី ហៃទី ត្រូវគេចូលធ្វើឃាតដល់ក្នុងផ្ទះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម