ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Zuma ចូលខ្លួនឲ្យប៉ូលិសចាប់
អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma ពេលនេះស្ថិតនៅទីឃុំឃាំង បន្ទាប់ពីលោកបានប្រគល់ខ្លួនឲ្យប៉ូលិសចាប់ដើម្បីទទួលទោសជាប់ពន្ធនាគាររយៈពេល១៥ខែពីបទមើលងាយតុលាការ។
អ្នកនាំពាក្យក្រសួងប៉ូលិស លោក Lirandzu Themba បានបញ្ជាក់ថា លោក Zuma ស្ថិតក្រោមការមើលថែរបស់ប៉ូលិសដែលគោរពតាមសាលក្រមរបស់តុលាការកាលពីយប់ថ្ងៃពុធ។ មុននេះមូលនិធិរបស់លោកបាននិយាយថា លោកបានប្រគល់ខ្លួនឲ្យសមត្ថកិច្ចដោយខ្លួនឯង។

តុលាការធម្មនុញ្ញបានកាត់ទោសលោក Zuma កាលពីសប្តាហ៍មុនពីបទមិនគោរពសេចក្តីណែនាំមួយកាលពីដើមឆ្នាំនេះដើម្បីផ្តល់ភស្តុតាងសម្រាប់ការស៊ើបអង្កេតជុំវិញអំពើពុករលួយកំឡុងពេលលោកកាន់អំណាចរយៈពេល៩ឆ្នាំរហូតដល់ឆ្នាំ២០១៨។
តុលាការបានបញ្ជាឲ្យប៉ូលិសចាប់ខ្លួនលោកនៅត្រឹមថ្ងៃពុធ ប្រសិនបើលោកមិនប្រគល់ខ្លួន។ ទូរទស្សន៍អាហ្វ្រិកខាងត្បូងបានបង្ហាញពីរូបភាពក្បួនរថយន្ត Zuma ចាកចេញពីគេហដ្ឋានរបស់លោក។
សេចក្តីថ្លែងការណ៍របស់មូលនិធិ Zuma Foundation បាននិយាយថា ៖«សូមជម្រាបដល់ពលរដ្ឋអាហ្វ្រិក និងពិភពលោកថា លោកប្រធាន Zuma សម្រេចចិត្តគោរពតាមការសម្រេចរបស់ពន្ធនាគារ។ លោកកំពុងនៅតាមផ្លូវទៅប្រគល់ខ្លួនដល់ពន្ធនាគារក្នុងខេត្ត KwaZulu-Natal។

បន្តិចក្រោយមកដើម្បីជៀសវាងពីការចាប់ខ្លួន មេធាវីរបស់លោក Zuma បានសរសេរទៅប្រធានស្តីទីយុត្តិធម៌ដោយស្នើសុំឲ្យការចាប់ខ្លួនរបស់លោកត្រូវបានពន្យាពេលរហូតដល់ថ្ងៃសុក្រ នៅពេលតុលាការតំបន់មួយបានសម្រេចលើការស្នើសុំរបស់លោកដើម្បីពន្យាពេល។
មេធាវីរបស់លោកបានស្នើសុំប្រធានស្តីទីយុត្តិធម៌ឲ្យចេញសេចក្តីណែនាំដល់ប៉ូលិសឲ្យបញ្ឈប់ពីការចាប់ខ្លួនដោយអះអាងថា អាចនឹងមានផលប៉ះពាល់ដល់ជីវិតរបស់លោក។
យោងតាមការផ្សាយក្នុងស្រុកថា តុលាការកំពូលបានជួបជុំគ្នានៅយប់ថ្ងៃពុធ ប៉ុន្តែបដិសេធចំពោះការស្នើសុំនោះ។

ភាពតាន់តឹងផ្នែកនយោបាយបានឡើងកម្តៅនៅខេត្ត KwaZulu-Natal ដោយសារការកាត់ទោស Zuma ឲ្យជាប់ពន្ធនាគារ។ ជាមួយគ្នានេះ អ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នានៅគេហដ្ឋានរបស់លោកកាលពីចុងសប្តាហ៍កន្លងទៅ និងបានប្តេជ្ញាការពារពីការចាប់ខ្លួននោះ ប៉ុន្តែពួកគេបានបែកគ្នានៅថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


