ព័ត៌មានអន្ដរជាតិ
មេបញ្ជាការជាន់ខ្ពស់អាមេរិកប្រចាំអាហ្វហ្គានីស្ថានលាលែងពីតំណែងម្សិលមិញ
ឧត្តមសេនីយ៍កំពូលរបស់អាមេរិក និងណាតូប្រចាំប្រទេសអាហ្វហ្គានីស្ថានបានផ្ទេរភារកិច្ចជាផ្លូវការហើយ នៅពេលបេសកកម្មយោធាដឹកនាំដោយសហរដ្ឋអាមេរិកខិតជិតដល់ទីបញ្ចប់ បន្ទាប់ពីប្រតិបត្តិការរយៈពេល២០ឆ្នាំ។
លោកឧត្តមសេនីយ៍ជាន់ខ្ពស់ Austin “Scott” Miller បានលាឈប់កាលពីថ្ងៃចន្ទ ម្សិលមិញ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានប្រសាសន៍ថា ប្រតិបត្តិការយោធាអាមេរិកនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែសីហា។

ប្រទេសណាតូផ្សេងទៀតរាប់ទាំងចក្រភពអង់គ្លេសក៏បានដកកម្លាំងយោធារបស់ខ្លួនជិតអស់ហើយមុនពេលកាលកំណត់របស់អាមេរិកមកដល់។
ការដកកម្លាំងយោធាចេញនេះស្របពេលដែលសកម្មប្រយុទ្ធតាលីបង់បានកំពុងកាន់កាប់តំបន់ជាច្រើនស្ទើរទូទាំងប្រទេសអាហ្វហ្គានីស្ថាន។
ក្នុងពិធីផ្ទេរតំណែងសាមញ្ញមួយកាលពីថ្ងៃចន្ទ លោកឧត្តមសេនីយ៍ Miller បានប្រគល់ភារកិច្ចរបស់លោកទៅឧត្តមសេនីយ៍អាមេរិក២រូប ដែលម្នាក់នឹងទទួលបន្ទុកសកម្មភាពយោធាអាមេរិកពីស្នងការកណ្តាលដែលមានទីស្នាក់ការនៅរដ្ឋហ្លរីដា និងម្នាក់ទៀតទទួលបន្ទុកគ្រប់គ្រងយោធា៦៥០នាក់ដែលបន្តនៅអាហ្វហ្គានីស្ថានដើម្បីការពារសុវត្ថិភាពស្ថានទូតអាមេរិក បន្ទាប់អាមេរិកដកយោធាចប់។

ថ្លែងសុន្ទរកថាដោយអារម្មណ៍រំជើបរំជួល លោក Miller បានប្រាប់អ្នកចូលរួមក្នុងពិធីដែលមានទាំងមន្ត្រីអាហ្វហ្គានីស្ថានជាន់ខ្ពស់ផងថា ៖«វាពិតជាសំខាន់សម្រាប់ខ្ញុំដើម្បីនិយាយលាអ្នកទាំងអស់គ្នា។ ការងាររបស់យើងឥឡូវនេះមិនអាចភ្លេចបានឡើយ»។
លោក Miller បានតួនាទីជាឧត្តមសេនីយ៍កំពូលក្នុងការគ្រប់គ្រងកម្លាំងយោធាអាមេរិក និងណាតូយូរជាងគេបំផុតប្រចាំប្រទេសអាហ្វហ្គានីស្ថានដែលលោកហៅថា ជាផ្នែកដ៏សំខាន់នៃអាជីពរបស់លោក៕


ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


