ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ កូរ៉េខាងជើង បង្កើនការផលិតឱសថបុរាណមានប្រសិទ្ធភាពខ្លាំងលើ “ជំងឺផ្លូវដង្ហើម”
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រទេសកូរ៉េខាងជើង គ្រោងនឹងបង្កើនការផលិតឱសថបុរាណ Kumdang-2 របស់ខ្លួនបន្ថែមទៀត ។

កាសែតរបស់គណបក្សពលករកូរ៉េ Rodong Sinmun បានរាយការណ៍កាលពីថ្ងៃអង្គារថា ការផលិតឱសថបុរាណរបស់កូរ៉េខាងជើង គឺជាភារកិច្ចដ៏សំខាន់បំផុតសម្រាប់រដ្ឋនេះ ដើម្បីធ្វើឲ្យប្រជាជនយល់ដឹងអំពីឧត្តមភាពនៃប្រព័ន្ធសង្គមនិយម ។
កាសែតនេះក៏បាននិយាយផងដែរថា នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការកណ្តាលទី ៨ របស់បក្សកាលពីខែមិថុនា លោក គីម ជុងអ៊ុន បានសម្រេចចិត្តឲ្យផលិតឱសថ Kumdang-2 ដែលមានប្រសិទ្ធិភាពខ្ពស់ នៅមូលដ្ឋានផលិតជាច្រើនកន្លែងផ្សេងគ្នា ។

កន្លងមកប្រទេសកូរ៉េខាងជើង ក៏បានប្រកាសពីប្រសិទ្ធភាពនៃឱសថ Kumdang-2 ផងដែរ ខណៈកាលពីខែកុម្ភៈ កាសែត Rodong បាននិយាយថា ឱសថបុរាណនេះ អាចត្រូវបានប្រើដើម្បីព្យាបាល “ជំងឺផ្លូវដង្ហើម” ដែលកើតឡើងក្នុងរដូវរងារ ដ៏មានប្រសិទ្ធភាពផងដែរ ។
នៅឆ្នាំ ២០១៥ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺ MERS របស់កូរ៉េខាងត្បូង ប្រទេសកូរ៉េខាងជើងបានអះអាងថា ឱសថបុរាណ Kumdang-2 របស់ខ្លួនអាចការពារជំងឺ MERS ជំងឺ SARS ជំងឺអេដស៍ និងជំងឺរលាកសួត ។

ទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមលើកកម្ពស់ឱសថ Kumdang-2 ជាថ្នាំព្យាបាលរោគគ្រប់មុខនៅឆ្នាំ ២០០៣ នៅពេលដែលជំងឺរាតត្បាត SARS ត្រូវបានគេរាយការណ៍នៅហុងកុង និងចិន ។ ក្រោយមក ឱសថនេះបានលេចចេញម្តងទៀត ជាថ្នាំសម្រាប់បន្សាបជាតិពុលនៅឆ្នាំ ២០០៦ និង ២០១៣ នៅពេលដែលករណីជំងឺផ្តាសាយបក្សី បានគំរាមកំហែងដល់ប្រជាជនលើពិភពលោក ។
គួរបញ្ជាក់ដែរថា ឱសថនេះត្រូវបានរកឃើញចាប់តាំងពីឆ្នាំ ១៩៨៩ ហើយត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ចំពោះជំងឺដែលធ្វើឲ្យរាងកាយចុះខ្សោយរាប់លានមុខ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ ចារកម្មកូរ៉េខាងត្បូងបញ្ជាក់សុខភាពលោក គីម ជុងអ៊ុន ក្រោយស្រកទម្ងន់អស់ ២០ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


