Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​អនុម័ត​វ៉ាក់សាំង​កូវីដ​ J​&​J ប្រើប្រាស់បន្ទាន់

បានផុស

នៅ

ក្រសួង​សុខាភិបាល​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​បាន​អនុម័ត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Johnson​ &​ Johnson សម្រាប់​ការ​ប្រើ​ប្រាស់​បន្ទាន់​ដែលបាន​ក្លាយ​ជា​វ៉ាក់សាំង​ទី​៦​ត្រូវ​បាន​អនុម័ត​ក្នុង​ប្រទេស​នេះ។

ក្រុម​ហ៊ុន​វ៉ាក់សាំង Johnson & Johnson (J&J) នៅ​ក្នុង​ប្រទេស​វៀតណាមបាន​ដាក់​ស្នើ​សុំការ​អនុម័ត​កាល​ពី​ដើម​ខែ​នេះ​ជា​មួយ​នឹង​ទិន្នន័យសុវត្ថិភាព គុណភាព និង​ប្រសិទ្ធភាព​របស់វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អនុម័ត​របស់​ក្រសួង​គឺ​ផ្អែក​លើ​អ្នក​ផលិត​ដែល​បាន​ធានា​ពី​សុវត្ថិភាព និង​គុណភាព ដោយ​ផ្តល់​ទិន្នន័យ​បន្ថែម​នៅ​ពេល​ស្នើ​សុំ និង​សហ​ប្រតិបត្តិការ​ក្នុង​ការចែក​ចាយ រដ្ឋបាល​ និងការ​គ្រប់​គ្រង​ហានិភ័យ។​

កន្លង​មក ប្រទេស​វៀតណាម​បានអនុម័ត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ចំនួន​៥​ប្រភេទ​មក​ហើយ​គឺ AstraZeneca, Sputnik-V, Pfizer, Moderna និង Sinopharm។

មិន​ដូច​វ៉ាក់សាំង៥​ប្រភេទ​​ខាង​លើ វ៉ាក់សាំង J&J ត្រូវ​ការចាក់​តែ​មួយ​ដូស​ប៉ុណ្ណោះ។ ការ​សាក​ល្បង​គ្លីនិក​ទូទាំង​ពិភពលោក​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត ៤៤០០០​នាក់​បង្ហាញ​ថា ប្រសិទ្ធភាព​ការពារ​របស់​វ៉ាក់សាំងនេះ​មាន​៦៦​%។

វ៉ាក់សាំង J&J ទទួល​បាន​ការ​អនុម័ត​ពី​អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ហើយ​កំពុង​មាន​ក្នុង​ប្រទេស និង​ដែន​ដី​២៤៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម