Connect with us

ព័ត៌មានអន្ដរជាតិ

ប្រុងប្រយ័ត្ន! ថៃ ជួបគ្រោះរញ្ជួយដីមិនធ្លាប់មានពីមុនមកចំនួន ៤ លើក

បានផុស

នៅ

ការរញ្ជួយដីតូចៗចំនួន ៤ ត្រូវបានគេកត់ត្រានៅក្នុងស្រុក Sri Sawat នៃខេត្ត Kanchanauburi ភាគខាងលិចប្រទេសថៃកាលពីយប់ថ្ងៃពុធ និងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ខណៈកម្លាំងខ្លាំងបំផុតនៃការរញ្ជួយនេះគឺ ៣.៧ រ៉ិចទ័រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអង្កេតនៃគ្រោះរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយម បានរាយការណ៍ថា ការរញ្ជួយនេះកើតឡើងនៅតំបន់ Khao Jode និងចំណុចកណ្តាលរបស់វាស្ថិតនៅជម្រៅ ១ ទៅ ២ គីឡូម៉ែត្រ ។

ការរញ្ជួយលើកទីដំបូង គឺមានជម្រៅប្រហែល ២ គីឡូម៉ែត្រនៅម៉ោង ១០ យប់ និងមានកម្លាំង ២.១ រ៉ិចទ័រ ។ លើកទី ២ បានកើតឡើងនៅវេលាម៉ោង ១០ និង ១៨ នាទីយប់ មានកម្លាំង ៣.៧ រ៉ិចទ័រ និងមានជម្រៅ ២ គីឡូម៉ែត្រ ។

ចំណែកការរញ្ជួយលើកទី ៣ កើតឡើងនៅម៉ោង ២ និង ២២ នាទីយប់ មានកម្លាំង ២.២ រ៉ិចទ័រ ជម្រៅ ១ គីឡូម៉ែត្រ ហើយទី ៤ នៅកើឡើងនៅម៉ោង ៥ និង ២០ នាទីទៀបភ្លឺ មានកម្លាំង ២.៩ រ៉ិចទ័រ នៅជម្រៅ ១ គីឡូម៉ែត្រដូចគ្នា ។

ទន្ទឹមនោះលោក Wallop Mekphrueksawong នាយកការងារសាធារណៈ នៃអាជ្ញាធរអគ្គិសនីថៃបាននិយាយថា ការរញ្ជួយដីនេះស្ថិតនៅចម្ងាយ ៦៦ គីឡូម៉ែត្រខាងជើងទំនប់វារីអគ្គិសនី Srinagarind ក្នុងស្រុក Sri Sawat តែមួយ និងចម្ងាយ ៦៣ គីឡូម៉ែត្រខាងកើតនៃទំនប់វារីអគ្គិសនី Vajiralongkorn នៅស្រុក Thong Pha Phum ។ លោកបន្តថា ការរញ្ជួយជាបន្តបន្ទាប់នេះ មិនមានឥទ្ធិពលលើទំនប់វារីអគ្គិសនីទាំងនេះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ស្រ្តី ថៃ ដេកស្លាប់ក្នុងផ្ទះ ­បន្ទាប់ពីចាក់វ៉ាក់សាំង លាយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម