ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃឲ្យរដ្ឋាភិបាលរៀនពីប្រទេសផ្សេងដើម្បីទប់ស្កាត់កូវីដ
ប្រជាជនថៃដែលកំពុងរស់នៅក្រៅប្រទេសចង់ឲ្យរដ្ឋាភិបាលថៃសិក្សាស្វែងយល់វិធីសាស្ត្រមួយចំនួនពីបណ្តាប្រទេសផ្សេងៗដើម្បីទប់ស្កាត់កូវីដ-១៩ ខណៈករណីឆ្លងថ្មីចេះតែកើនឡើងខ្ពស់ជាលំដាប់ពោលគឺគ្មានសញ្ញាថយចុះសោះ។
លោក Thammarit Khamplod និស្សិតបណ្ឌិតនៅសាកលវិទ្យាល័យ University of Manchester ប្រទេសអង់គ្លេសដែលបានចាក់វ៉ាក់សាំង Pfizer ពីរដូសរួចរាល់បាននិយាយថា ៖«ខណៈអ្នករាល់គ្នាចុះឈ្មោះចាក់វ៉ាក់សាំងជាមួយសេវាសុខភាពជាតិ(NHS) អ្នករាល់គ្នានឹងទទួលបានលេខ NHS ក្នុងនោះរាប់បញ្ចូលទាំងជនអន្តោប្រវេសាសន៍ស្របច្បាប់នៅចក្រភពអង់គ្លេស»។

លោកនិយាយថា ៖«ដូច្នេះមិនមានតម្រូវការចុះឈ្មោះចាក់វ៉ាក់សាំងទៀតទេ។ អ្នកទទួលបានសារបញ្ជាក់ពីអ្នករៀបចំ ហើយនឹងមានបណ្តាញ (link) មួយដើម្បីកំណត់ម៉ោង និងកាលបរិច្ឆេទ»។
កម្មវិធីចាក់វ៉ាក់សាំងនៅអង់គ្លេសត្រូវបានរៀបចំស្របទៅតាមអាយុ និងកត្តាប្រឈមមានដូចជាអាយុ៤០ឆ្នាំឡើង បុគ្គលិកជួរមុខ និងក្រុមអ្នកស្ម័គ្រចិត្តដែលត្រូវចាក់វ៉ាក់សាំង AstraZeneca មុនគេ។ មនុស្សអាយុក្រោម៤០ឆ្នាំចាក់វ៉ាក់សាំង Pfizer ឬ Moderna។
និស្សិតបណ្ឌិត Thammarit និយាយថា ៖«ខុសពីប្រទេសថៃដែលមានជម្រើសបែបបទតាមទូរសព្ទច្រើនបែបផ្តល់ព័ត៌មានចាក់វ៉ាក់សាំង។ អង់គ្លេសមានកម្មវិធី app «NHS Covid-19»តែមួយគាត់ដើម្បីផ្តល់ព័ត៌មានគ្រប់បែបយ៉ាងដូចជា លេខទំនាក់ទំនង ពិនិត្យមើល QR Code និងវិធានការផ្សេងៗ»។
លោកឲ្យដឹងថា សាកលវិទ្យាល័យរបស់លោកមានមណ្ឌលធ្វើតេស្តកូវីដ-១៩។ «សាកលវិទ្យាល័យថែមទាំងផ្តល់ឧបករណ៍តេស្តឲ្យនិស្សិតដោយឥតគិតថ្លៃ។ សូម្បីតែនៅកន្លែងពិសោធដែលខ្ញុំកំពុងធ្វើការ ពួកគេផ្តល់ឧបករណ៍តេស្តដល់មនុស្សទូទៅដែលអាចចុះឈ្មោះ និងធ្វើតេស្តដោយឥតគិតថ្លៃ»។
លោកបន្តថា ប្រជាជនអាចធ្វើតេស្តដោយខ្លួនឯងដោយឧបករណ៍តេស្តរហ័ស RT–PCR នៅផ្ទះ។ «គេកំណត់អ្នកចូលមន្ទីរពេទ្យថែមទៀត មិនមែនសុទ្ធតែអ្នកឆ្លងត្រូវចូលពេទ្យទេ។ លើកលែងតែអ្នកធ្ងន់ធ្ងរ»។
រដ្ឋាភិបាលអង់គ្លេសបានផ្តល់ជំនួយហិរញ្ញវត្ថុដល់ទៅ៨០%នៃចំណូលរបស់ថៅកែ និងបុគ្គលិក។
លោកឲ្យដឹងថា ៖«អង់គ្លេសចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបានយ៉ាងល្អ។ រដ្ឋាភិបាលនិយាយថា ៨៧.៩%នៃប្រជាជននៅចក្រភពអង់គ្លេសឥឡូវនេះចាក់វ៉ាក់សាំងហោចណាស់១ដូស និង៦៩.៥ចាក់បានទាំងពីរដូស»។
លោក Pongpon Chuencharoen អាយុ៣០ឆ្នាំបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យ St Petersburg University ប្រទេសរុស្ស៊ីបានចែករំលែកបទពិសោធដែលលោកចាក់វ៉ាក់សាំង Sputnik V។
លោកនិយាយថា ៖«អ្វីដែលខ្ញុំត្រូវចំណាយគឺថ្លៃរថភ្លើងដើម្បីទៅដល់កន្លែងចាក់វ៉ាក់សាំង។ កន្លែងចាក់វ៉ាក់សាំងបើកចំហ។ អ្នករាល់គ្នានៅរុស្ស៊ី មិនថាជនសាសន៍អ្វីទេ អាចចាក់បានទាំងអស់ដោយឥតគិតថ្លៃ»។
លោកបន្តថា ៖«យើងគ្រាន់តែបង្ហាញលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬធានារ៉ាប់រងវេជ្ជសាស្ត្រនៅថ្ងៃចាក់វ៉ាក់សាំង»។
រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីមានវេបសាយចេញផ្សាយរាល់ព័ត៌មានថ្មីអំពីស្ថានភាពកូវីដ-១៩រាប់បញ្ចូលទាំងការកក់សម្រាប់ការចាក់វ៉ាក់សាំង។

លោក Phanu Laosamran អាយុ២៧ឆ្នាំម្ចាស់ភោជនីដ្ឋានថៃនៅស៊ីដនីបាននិយាយថា ៖«រដ្ឋាភិបាលអូស្ត្រាលីផ្តល់ការចាក់វ៉ាក់សាំងដល់មនុស្សគ្រប់គ្នាមិនថាប្រភេទណាទេ។ ទោះជាយ៉ាងណា ប្រជាជនបានរអ៊ូរទាំពីការចែកចាយវ៉ាក់សាំងយឹត»។
លោកបន្តថា តំបន់នីមួយៗមានទម្រង់ចុះឈ្មោះចាក់វ៉ាក់សាំងផ្ទាល់ខ្លួន។ នៅរដ្ឋ New South Wales ដែលលោករស់នៅ គាត់ចូលវេបសាយក្នុងតំបន់មួយដើម្បីកក់ការណាត់ជួប។
លោកបន្ថែមថា ៖«ទម្រង់ណាត់ជួបទាមទារពីយើងដូចជាលេខកាតវេជ្ជសាស្ត្រ (កាតកម្មវិធីសុខភាពសកលអូស្ត្រាលី) តែបើយើងអត់មាន យើងអាចទុកចន្លោះចោលបាន ហើយក៏នៅតែអាចចាក់វ៉ាក់សាំងបាន។ នៅថ្ងៃចាក់វ៉ាក់សាំង គេផ្ញើសារដើម្បីរំលឹកបន្ថែមទៀត»។
មិត្តរបស់លោកជានិស្សិតថៃម្នាក់កំពុងរៀននៅ អូស្ត្រាលីនិយាយថា នាងថែមទាំងទទួលបានការឧបត្ថម្ភជាអាហារពីរដ្ឋថែមទៀតដែលនេះជាផ្នែកមួយនៃនិស្សិតអន្តរជាតិ។
លោកបន្តថា ៖«វិធានការនៅអូស្ត្រាលីល្អ។ ពួកគេដឹងថា ពីស្ថានភាពកូវីដដែលរាលដាលនៅក្នុងសង្គម។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថៃអាចផ្តល់អាទិភាពនូវតម្រូវការនៃប្រជាជនថៃជាងអ្វីផ្សេងទៀត ពីព្រោះពួកគេជាអ្នកបង់ពន្ធ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


