Connect with us

ព័ត៌មានអន្ដរជាតិ

ពល​​រដ្ឋ​​ថៃ​​ឲ្យ​​រដ្ឋាភិបាល​​រៀន​​ពី​ប្រទេស​​ផ្សេង​​ដើម្បី​​ទប់ស្កាត់​កូវីដ

បានផុស

នៅ


ប្រជាជនថៃដែលកំពុងរស់នៅក្រៅប្រទេសចង់​ឲ្យរដ្ឋាភិបាលថៃសិក្សាស្វែងយល់វិធីសាស្ត្រមួយចំនួនពីបណ្តាប្រទេសផ្សេងៗដើម្បីទប់ស្កាត់កូវីដ-១៩ ខណៈករណីឆ្លងថ្មីចេះតែកើនឡើងខ្ពស់ជាលំដាប់ពោលគឺគ្មានសញ្ញាថយចុះសោះ។

លោក Thammarit Khamplod និស្សិតបណ្ឌិតនៅសាកលវិទ្យាល័យ University of Manchester ប្រទេសអង់គ្លេសដែលបានចាក់វ៉ាក់សាំង Pfizer ពីរដូសរួចរាល់បាននិយាយថា ៖«ខណៈអ្នករាល់គ្នាចុះឈ្មោះចាក់វ៉ាក់សាំងជាមួយសេវាសុខភាពជាតិ(NHS) អ្នករាល់គ្នានឹងទទួលបានលេខ NHS ក្នុងនោះរាប់បញ្ចូលទាំងជនអន្តោប្រវេសាសន៍ស្របច្បាប់នៅចក្រភពអង់គ្លេស»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា ៖«ដូច្នេះមិនមានតម្រូវការចុះឈ្មោះចាក់វ៉ាក់សាំងទៀតទេ។ អ្នកទទួលបានសារបញ្ជាក់ពីអ្នករៀបចំ ហើយនឹងមានបណ្តាញ (link) មួយដើម្បីកំណត់ម៉ោង និងកាលបរិច្ឆេទ»។

កម្មវិធីចាក់វ៉ាក់សាំងនៅអង់គ្លេសត្រូវបានរៀបចំស្របទៅតាមអាយុ និងកត្តាប្រឈមមានដូចជាអាយុ៤០ឆ្នាំឡើង បុគ្គលិកជួរមុខ និងក្រុមអ្នកស្ម័គ្រចិត្តដែលត្រូវចាក់វ៉ាក់សាំង AstraZeneca មុនគេ។ មនុស្សអាយុក្រោម៤០ឆ្នាំចាក់វ៉ាក់សាំង Pfizer ឬ Moderna។

និស្សិតបណ្ឌិត Thammarit និយាយថា ៖«ខុសពីប្រទេសថៃដែលមានជម្រើសបែបបទតាមទូរសព្ទច្រើនបែបផ្តល់ព័ត៌មានចាក់វ៉ាក់សាំង។ អង់គ្លេសមានកម្មវិធី app «NHS Covid-19»តែមួយគាត់ដើម្បីផ្តល់ព័ត៌មានគ្រប់បែបយ៉ាងដូចជា លេខទំនាក់ទំនង ពិនិត្យមើល QR Code និងវិធានការផ្សេងៗ»។

លោកឲ្យដឹងថា សាកលវិទ្យាល័យរបស់លោកមានមណ្ឌលធ្វើតេស្តកូវីដ-១៩។ «សាកលវិទ្យាល័យថែមទាំងផ្តល់ឧបករណ៍តេស្តឲ្យនិស្សិតដោយឥតគិតថ្លៃ។ សូម្បីតែនៅកន្លែងពិសោធដែលខ្ញុំកំពុងធ្វើការ ពួកគេផ្តល់ឧបករណ៍តេស្តដល់មនុស្សទូទៅដែលអាចចុះឈ្មោះ និងធ្វើតេស្តដោយឥតគិតថ្លៃ»។

លោកបន្តថា ប្រជាជនអាចធ្វើតេស្តដោយខ្លួនឯងដោយឧបករណ៍តេស្តរហ័ស RT–PCR នៅផ្ទះ។ «គេកំណត់អ្នកចូលមន្ទីរពេទ្យថែមទៀត មិនមែនសុទ្ធតែអ្នកឆ្លងត្រូវចូលពេទ្យទេ។ លើកលែងតែអ្នកធ្ងន់ធ្ងរ»។

រដ្ឋាភិបាលអង់គ្លេសបានផ្តល់ជំនួយហិរញ្ញវត្ថុដល់ទៅ៨០%នៃចំណូលរបស់ថៅកែ និងបុគ្គលិក។

លោកឲ្យដឹងថា ៖«អង់គ្លេសចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបានយ៉ាងល្អ។ រដ្ឋាភិបាលនិយាយថា ៨៧.៩%នៃប្រជាជននៅចក្រភពអង់គ្លេសឥឡូវនេះចាក់វ៉ាក់សាំងហោចណាស់១ដូស និង៦៩.៥ចាក់បានទាំងពីរដូស»។

លោក Pongpon Chuencharoen អាយុ៣០ឆ្នាំបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យ St Petersburg University ប្រទេសរុស្ស៊ីបានចែករំលែកបទពិសោធដែលលោកចាក់វ៉ាក់សាំង Sputnik V។

លោកនិយាយថា ៖«អ្វីដែលខ្ញុំត្រូវចំណាយគឺថ្លៃរថភ្លើងដើម្បីទៅដល់កន្លែងចាក់វ៉ាក់សាំង។ កន្លែងចាក់វ៉ាក់សាំងបើកចំហ។ អ្នករាល់គ្នានៅរុស្ស៊ី មិនថាជនសាសន៍អ្វីទេ អាចចាក់បានទាំងអស់ដោយឥតគិតថ្លៃ»។

លោកបន្តថា ៖«យើងគ្រាន់តែបង្ហាញលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬធានារ៉ាប់រងវេជ្ជសាស្ត្រនៅថ្ងៃចាក់វ៉ាក់សាំង»។

រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីមានវេបសាយចេញផ្សាយរាល់ព័ត៌មានថ្មីអំពីស្ថានភាពកូវីដ-១៩រាប់បញ្ចូលទាំងការកក់សម្រាប់ការចាក់វ៉ាក់សាំង។

លោក Phanu Laosamran អាយុ២៧ឆ្នាំម្ចាស់ភោជនីដ្ឋានថៃនៅស៊ីដនីបាននិយាយថា ៖«រដ្ឋាភិបាល​អូស្ត្រាលី​ផ្តល់​ការ​ចាក់វ៉ាក់សាំងដល់មនុស្សគ្រប់គ្នាមិនថាប្រភេទណាទេ។ ទោះជាយ៉ាងណា ប្រជាជនបានរអ៊ូរទាំពីការចែកចាយវ៉ាក់សាំងយឹត»។

លោកបន្តថា តំបន់នីមួយៗមានទម្រង់ចុះឈ្មោះចាក់វ៉ាក់សាំងផ្ទាល់ខ្លួន។ នៅរដ្ឋ New South Wales ដែលលោករស់នៅ គាត់ចូលវេបសាយក្នុងតំបន់មួយដើម្បីកក់ការណាត់ជួប។

លោកបន្ថែមថា ៖«ទម្រង់ណាត់ជួបទាមទារពីយើងដូចជាលេខកាតវេជ្ជសាស្ត្រ (កាតកម្មវិធីសុខភាព​សកល​អូស្ត្រាលី) តែបើយើងអត់មាន យើងអាចទុកចន្លោះចោលបាន ហើយក៏នៅតែអាចចាក់វ៉ាក់សាំងបាន។ នៅថ្ងៃចាក់វ៉ាក់សាំង គេផ្ញើសារដើម្បីរំលឹកបន្ថែមទៀត»។

មិត្តរបស់លោកជានិស្សិតថៃម្នាក់កំពុងរៀននៅ អូស្ត្រាលីនិយាយថា នាងថែមទាំងទទួលបានការឧបត្ថម្ភជាអាហារពីរដ្ឋថែមទៀតដែលនេះជាផ្នែកមួយនៃនិស្សិតអន្តរជាតិ។

លោកបន្តថា ៖«វិធានការនៅអូស្ត្រាលីល្អ។ ពួកគេដឹងថា ពីស្ថានភាពកូវីដដែលរាលដាលនៅក្នុងសង្គម។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថៃអាចផ្តល់អាទិភាពនូវតម្រូវការនៃប្រជាជនថៃជាងអ្វីផ្សេងទៀត ពីព្រោះពួកគេជាអ្នកបង់ពន្ធ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៦ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម