ព័ត៌មានអន្ដរជាតិ
កោះបាលី អស់អុកស៊ីសែនសម្រាប់អ្នកជំងឺ ខណៈកូវីដកំពុងអុកឡុក ឥណ្ឌូណេស៊ី
ប្រធានទីភ្នាក់ងារសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា កោះបាលីកំពុងអស់អុកស៊ីសែនសម្រាប់អ្នកជំងឺកូវីដ ១៩ ខណៈដែលការឆ្លងបានកើនឡើងខ្លាំងទៅៗ ។

កោះបាលីដែលល្បីល្បាញខាងឆ្នេរខ្សាច់ទេសចរណ៍ និងប្រាសាទ រួមជាមួយកោះជ្វា និងតំបន់ចំនួន ១៥ ផ្សេងទៀតបានដកការរឹតត្បិតកាលពីថ្ងៃអាទិត្យ ខណៈរដ្ឋាភិបាលកំពុងជជែកវែកញែក ថាតើត្រូវបន្ថែមការរឹតបន្តឹង ឬយ៉ាងណានោះ ។
ដោយដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Antara លោក Ketut Suarjaya ប្រធានទីភ្នាក់ងារសុខាភិបាលរបស់កោះបាលីបាននិយាយថា “យើងមានកង្វះអុកស៊ីសែន ចាប់តាំងពីថ្ងៃទី ១៤ ខែកក្កដា ហើយវាកាន់តែធ្ងន់ធ្ងរនៅថ្ងៃនោះ ដោយសារតែការកើនឡើងនូវករណីឆ្លងថ្មី ហើយក៏មានវិបត្តិអុកស៊ីសែននៅកោះបាលីតែម្ដង” ។

លោក Suarjaya បាននិយាយថា អ្នកជំងឺនៅកោះបាលី ត្រូវការអុកស៊ីសែនចំនួន ១១៣.៣ តោន ខណៈមន្ទីរពេទ្យមានតែ ៤០.៥ តោនប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ លើពិភពលោក មានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ៣ លានករណី និងមានអ្នកស្លាប់ចំនួន ៨៣,២៧៩ នាក់ ខណៈការរីករាលដាលវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” មិនបានបង្ហាញសញ្ញានៃការធ្លាក់ចុះឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


