បង្ហាញមូលហេតុ វីរុសបំប្លែងខ្លួន Delta ឆ្លងសាហាវ ធ្វើឲ្យគ្រប់គ្នាភ័យខ្លាច
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បង្ហាញមូលហេតុ វីរុសបំប្លែងខ្លួន Delta ឆ្លងសាហាវ ធ្វើឲ្យគ្រប់គ្នាភ័យខ្លាច

បានផុស

នៅ

ក្រសួ​ង​សុខាភិបាលកម្ពុជា បានប្រកាស​​រកឃើញវីរុសបំប្លែងខ្លួន​ថ្មី Delta ចំនួន ៦៧ ករណីបន្ថែមទៀត​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ ចាប់ពីថ្ងៃ ៤ ដល់ ៥​ ខែសីហា​ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញអំពីមូលហេតុដែលវីរុសបំប្លែងខ្លួនឥណ្ឌាឬ Delta  ឆ្លងខ្លាំងជាងគេ ហើយរាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស។

ក្រុមអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺខេត្តក្វាងទុង ប្រទេសចិន បានពិនិត្យមើលមនុស្សដែលឆ្លងវីរុសបំប្លែងខ្លួននេះ ឬក៏ត្រូវបានគេស្គាល់ផងដែរថា B.1.617.2។

ពួកគេរកឃើញថា វីរុសនេះបានបង្កាត់ពូជកាន់តែរហ័ស ហើយពូជមេរោគទាំងនោះ គឺកកើតឡើងក្នុងរយៈពេលខ្លីជាងវីរុបំប្លែងខ្លួនផ្សេងៗ ដែលគេរកឃើញពីមុន។

វីរុសបំប្លែងខ្លួន ដែលគេស្គាល់ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែកញ្ញាឆ្នាំមុនមួយនេះ ត្រូវបានក្រសួងសុខាភិបាលឥណ្ឌាអះអាងថាជា “វីរុសមានកំឡាយ២តង់” ព្រោះវាផ្ទុកនូវកំឡាយចំនួនពីរគឺ L452R និង E484Q។

L452R គឺជាកំឡាយដូចគ្នា ដែលត្រូវបានគេមើលឃើញក្នុងវីរុសបំប្លែងខ្លួនដែលមានដើមកំណើតនៅរដ្ឋកាលីហ្វ័រនីញ៉ា ចំណែក E484Q គឺស្រដៀងទៅនឹងកំឡាយដែលត្រូវបានគេឃើញនៅក្នុងវីរុសបំប្លែងខ្លួនប្រេស៊ីល “Gamma” និងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង “Beta”។

កំឡាយទាំងពីរនេះ កើតឡើងលើផ្នែកសំខាន់ៗនៃវីរុស ដែលអនុញ្ញាតឲ្យវាចូល និងឆ្លងកោសិកាមនុស្ស។

គួរបញ្ជាក់ថា ការស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយតាមអ៊ីនធើណិតកាលពីដើមខែនេះ ហើយក្រុមអ្នកវិទ្យាសាស្រ្ត បានពិនិត្យទៅលើអ្នកជំងឺកូវីដចំនួន ៦២ នាក់ ក្នុងកំឡុងពេលនៃការផ្ទុះវីរុសបំប្លែងខ្លួន Delta លើកដំបូងនៅទីក្រុង ក្វាងចូវ នៃខេត្ត ក្វាងទុង ចន្លោះពីថ្ងៃទី ២១ ខែឧសភាដល់ថ្ងៃទី ១៨ ខែមិថុនា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ៥ វិធី ជួយការពារ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនឲ្យឆ្លង វីរុសបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services