ឯក​អគ្គរដ្ឋ​ទូត​ថ្មី​របស់​ចិនទៅ​ដល់​អាមេរិក​ប្រកប​ដោយសុទិដ្ឋិនិយម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ឯក​អគ្គរដ្ឋ​ទូត​ថ្មី​របស់​ចិនទៅ​ដល់​អាមេរិក​ប្រកប​ដោយសុទិដ្ឋិនិយម

បានផុស

នៅ

ឯកអគ្គរដ្ឋ​ទូត​ថ្មី​របស់​ប្រទេស​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក លោក Qin Gang នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​កក្កដា បាន​ជូន​ពរ​ឲ្យ​សហរដ្ឋអាមេរិក​ឲ្យ​ទទួល​បាន​ជោគជ័យលើ​​កូវីដ-១៩ និង​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ទំនាក់​ទំនង​ទ្វេ​ភាគី​ដ៏​មាន​សក្តានុពល​កំពុង​រង់​ចាំ នៅ​ពេល​លោក​បាន​ទៅ​ដល់​ទឹក​ដី​អាមេរិក​ចំពេល​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កំពុង​តានតឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Qin Gang

ការ​ទៅ​ដល់ទឹក​ដី​អាមេរិក​​របស់​លោក Qin ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​មាន​​កិច្ច​ពិភាក្សាកម្រិត​ខ្ពស់​នៅ​ទី​ក្រុង Tianjin ភាគ​ខាង​ជើង​ប្រទេស​ចិន​រវាង​អនុរដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក Wendy Sherman និងមន្ត្រី​ការ​ទូតជាន់​ខ្ពស់​ចិន​បាន​បញ្ចប់​ដោយ​ភាគី​ទាំង​ពីរយល់​ព្រម​​ធ្វើ​សម្បទាន​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

លោក Qin វ័យ​៥៥​ឆ្នាំ​ដែល​ជា​អនុរដ្ឋ​មន្ត្រី​ការបរទេស​កាល​ពី​ពេល​​​ថ្មី​ៗ​នេះ​លេច​មុខ​ក្នុងកិច្ច​​ការ​​​ជា​ច្រើន​នៅ​អឺរ៉ុប​ទាំង​​ការងារ​បរទេស និង​ពិធីការ ត្រូវ​បាន​​តែង​តាំង​​​ជួសលោក Cui Tiankai អាយុ​៦៨​ឆ្នាំ​ដែល​​បម្រើ​​ជា​ឯក អគ្គរដ្ឋទូត​របស់​ចិន​យូរ​ជាង​គេ​បំផុត​​ប្រចាំ​សហរដ្ឋ​អាមេរិក ដែល​​​បាន​ប្រកាស​ពី​ការ​ចាក​ចេញ​ពី​​ក្រុង​វ៉ាស៊ីនតោន​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​​បំពេញ​ការងារ​​រយៈ​ពេល​៨​ឆ្នាំ។

លោក Qin បាន​ប្រាប់​អ្នក​កាសែតនៅ​​និវេសនដ្ឋាន​របស់​លោក ក្រោយ​ពេល​ទៅ​ដល់​​អាមេរិក​ថា ៖«ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ទ្វារ​ទំនាក់​ទំនង​ចិន-អាមេរិកដែល​បើក​ចំហរ​ស្រាប់ គឺ​មិន​អាច និង​មិន​គួរ​បិទ​ឡើយ»។

«ទំនាក់​ទំនង​ចិន-អាមេរិក​បាន​ឈាន​ដល់​កម្រិតសំខាន់​​ថ្មី​មួយ ដែល​មិន​ត្រឹម​តែ​ប្រឈម​មុខដាក់​គ្នា​ និងជួប​ការ​​លំបាក​ជា​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​កាលានុវត្តភាព និង​សក្តានុពល​ដ៏​ខ្លាំង​ផង​ដែរ»។ លោក Qin បាន​បញ្ជាក់។

លោក​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​នៅ​តែ​បន្ត​ឆ្ពោះ​ទៅ​មុខ បើ​ទោះ​ជា​មាន​ការវិល​វល់​ក៏​ដោយ និង​បន្ថែម​ថា សេដ្ឋកិច្ច​អាមេរិក​កំពុង​ល្អ​ប្រសើរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន។

លោក​បន្ថែម​ថា ៖«ខ្ញុំ​សូម​ជូន​ពរអាមេរិក​ឲ្យ​ឆាប់​ទទួល​បាន​ជ័យជម្នះ​លើ​កូវីដ-១៩»។ លោក​បាន​​ជា​ឯកអគ្គរដ្ឋទូត​ចិន​ទី​១១ប្រចាំ​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ វិនាទី មុន

លោកស្រី យក់ សម្បត្តិ៖ ទោះ​បី​បិទ​ពិធី​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ តែ​ពលរដ្ឋ​អាច​យក​ចង្ហាន់​ឬ​ទេយ្យ​ទាន​ទៅ​ប្រគេន​ព្រះ​ស​ង្ឃ​​បាន

ព័ត៌មានអន្ដរជាតិ២ នាទី មុន

នេះ​លក្ខខណ្ឌ​របស់​កូរ៉េ​ខាង​ជើងចំពោះ​​កូរ៉េ​ខាង​ត្បូង​ដែល​ប្រកាស​ចង់​បញ្ចប់សង្គ្រា

ព័ត៌មានជាតិ៤ នាទី មុន

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ត្រៀមតំបន់រមណីយដ្ឋាន១០​កន្លែង សម្រាប់ភ្ញៀវទៅកម្សាន្តក្នុងថ្ងៃ​ភ្ជុំបិណ្ឌ​

ព័ត៌មានជាតិ១១ នាទី មុន

ផលិតផល Apple មិនស្របច្បាប់ ប្រឈមការបិទដំណើរការម៉ាស៊ីន

ព័ត៌មានជាតិ២៤ នាទី មុន

គិត​ត្រឹម​ម៉ោង​ជិត ៣ រសៀល​នេះ គ្រូពេទ្យ​បាន​យក​សំណាក​បាន​ជាង ១០០ វត្ត​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services