Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រាប់តម្លៃវ៉ាក់សាំង Spunik V ដែលគ្រប់គ្នាពេញចិត្តស្តូក

បានផុស

នៅ

យោងតាមមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបានឲ្យដឹងថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់ប្រទេសរុស្ស៊ីដែលមានឈ្មោះថា Sputnik V គឺមានប្រសិទ្ធភាពជាង៩០ភាគរយហើយមានតម្លៃមិនដល់១០ដុល្លារទេក្នុងមួយដូសដែលតម្លៃនេះប្រហែលជាមនុស្សគ្រប់គ្នាអាចទទួលយកបាន។

លទ្ធផលបណ្តោះអាសន្ននេះត្រូវបានប្រកាសតាមរយៈសន្និសីទតាមវីដេអូដែលរៀបចំជាបន្ទាន់និងសេចក្តីប្រកាសព័ត៌មានមួយនៅព្រឹកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានទិន្នន័យណាមួយត្រូវបានចេញផ្សាយនៅឡើយទេ។

វ៉ាក់សាំង Sputnik V របស់ទីក្រុងមូស្គូត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវសាស្រ្តជាតិ N F Gamaleya ដែលគ្រប់គ្រងដោយរដ្ឋក្នុងទីក្រុងមូស្គូ។

ការប្រកាសនៅថ្ងៃនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសាកលវិទ្យាល័យ Oxford ប្រកាសថា វ៉ាក់សាំងរបស់ខ្លួនដែលត្រូវបានអភិវឌ្ឍជាមួយក្រុមហ៊ុនឱសថយក្ស AstraZeneca មានប្រសិទ្ធភាព៩០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង Sputnik V នឹងមានតម្លៃ១០ដុល្លារឬ៧ផោនក្នុងមួយដូសចំណែកវ៉ាក់សាំងរបស់ Oxford ត្រូវបានគេរំពឹងថាមានតម្លៃត្រឹមតែ២.៦៧ដុល្លារប៉ុណ្ណោះក្នុងមួយដូស។

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងរបស់រុស្ស៊ីនឹងមានតម្លៃថោកជាងវ៉ាក់សាំង mRNA ដែលផលិតដោយក្រុមហ៊ុន Pfizer ដែលមានតម្លៃ១៩.៧៧ដុល្លារក្នុងមួយដូសនិងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលមានតម្លៃ៣២ដុល្លារក្នុងមួយដូស។

វាត្រូវបានគេរំពឹងថានឹងអាចប្រើបាននៅខែកុម្ភៈឆ្នាំ២០២១ហើយប្រទេសរុស្ស៊ីសង្ឃឹមថានឹងអាចផលិតបាន៥០០លានដូសក្នុងមួយឆ្នាំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម