ព័ត៌មានអន្ដរជាតិ
ជាក្ដីសង្ឃឹមរបស់ពិភពលោក! ជប៉ុន រកឃើញថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់ អាចព្យាបាលមិនដល់ ១ សប្ដាហ៍
យោងតាមការចុះផ្សាយដោយសារព័ត៌មាន FMP បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនមួយបានរកឃើញថ្នាំគ្រាប់ដែលអាចព្យាបាលជំងឺកូវីដ ១៩ រយៈពេលមិនដល់ ១ សប្ដាហ៍ឡើយ ។

ក្រុមហ៊ុនឱសថជប៉ុន Shionogi ដែលមានមូលដ្ឋាននៅទីក្រុង Osaka បានអះអាងថា ក្រុមហ៊ុនបានខិតខំស្រាវជ្រាវ និងបង្កើតថ្នាំនេះឡើង ដើម្បីកម្ចាត់ជំងឺកូវីដ ១៩ ។

ទន្ទឹមនោះ ចំណុចសំខាន់របស់ថ្នាំនេះគឺតម្រូវឲ្យលេបតែមួយគ្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈថ្នាំនេះក៏បានធ្វើតេស្តលើបុរស ៧៥ នាក់ដែលមានអាយុពី ២០ ទៅ ៥៥ ឆ្នាំ ក្នុងគោលបំណងបញ្ជាក់ពីសុវត្ថិភាព ក៏ដូចជាផលប៉ះពាល់ណាមួយ ចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អ ហើយការសាកល្បងនេះទំនងជានឹងបញ្ចប់នៅឆ្នាំក្រោយ ។

គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនឱសថជប៉ុន Shionogi មានក្រុមហ៊ុន ២ ទៀតគឺក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer និងក្រុមហ៊ុន Merck ក៏កំពុងធ្វើតេស្តថ្នាំគ្រាប់ប្រឆាំងជំងឺកូវីដ ១៩ លើមនុស្សផងដែរ ខណៈក្រុមហ៊ុន Pfizer បានអះអាងថា ថ្នាំរបស់ខ្លួនត្រូវលេប ២ គ្រាប់ក្នុងមួយថ្ងៃ ហើយអាចវាយលុកក្នុងទីផ្សារនៅឆ្នាំនេះតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ FMP
ចុចអាន ៖ ម៉ាឡេស៊ី អនុម័តថ្នាំថ្មីព្យាបាលជំងឺកាចសាហាវមួយនេះក្នុងតម្លៃសមរម្យ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


