ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងដោះលែងអ្នកទោស ៧,០០០ នាក់ពីជំរំពលកម្ម
កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាបានដោះលែងអ្នកទោស ៧,០០០ នាក់ចេញពីជំរំពលកម្មរបស់ខ្លួន ។ លោក គីម ជុងអ៊ុន បានបញ្ជាឲ្យមានវិធានការនេះក្រោមការលើកលែងទោសជាទូទៅសម្រាប់ខួបលើកទី ៧៥ ឆ្នាំ ១៩៤៥ នៃការបង្កើតគណបក្សពលករកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េ ។
យោងតាមរបាយការណ៍បានឲ្យដឹងថា អាជ្ញាធរបានបញ្ជាចំណាយសាច់ប្រាស់ដល់តំបន់ និងអ្នកស្រុកដែលខ្វះខាត ហើយពិបាកចិញ្ចឹមខ្លួនឯងសម្រាប់ការស្នាក់នៅ និងការផ្តល់អាហារដល់អតីតអ្នកទោស ។ ជំរុំពន្ធនាគារប្រហែល ២៥ ត្រូវបានគេនិយាយថាក្នុងមួយពន្ធនាគារបានដោះលែងអ្នកទោសជិត ៣០០ នាក់ ។

ប្រភពពីកូរ៉េខាងជើងបានប្រាប់វិទ្យុ Free Asia ថា “អ្នកទោសបានវិលត្រឡប់មករកសង្គមវិញ ប៉ុន្តែពួកគេភាគច្រើនត្រូវបានគេដឹងថាគ្មានកន្លែងរស់នៅ ឬអាហារបរិភោគនោះទេ ដូច្នេះពួកគេកំពុងតែស្នើសុំជំនួយ ។ នេះគឺដោយសារតែគ្រួសារភាគច្រើនរបស់ពួកគេត្រូវបានបំផ្លាញដោយការជាប់ពន្ធនាគារយូររបស់ពួកគេ ឬសមាជិកគ្រួសាររបស់ពួកគេត្រូវបានព្រាត់ប្រាស ។ នេះជាអ្វីដែលនាំឲ្យមានការសម្រេចដោះលែងអ្នកទោស ។
ប្រភពមួយផ្សេងទៀតបានប្រាប់ប៉ុស្តិ៍វិទ្យុនោះថា ប៉ុន្តែអ្នកស្រុកយល់ថា អាជ្ញាធរកំពុងផ្ទេរបន្ទុកដល់ពួកគេទៅវិញ ។ ប្រភពបាននិយាយថា “មានការលើកលែងទោសជាទូទៅជាច្រើនដងមកហើយ ប៉ុន្តែនេះជាលើកទីមួយនៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំបានឃើញការិយាល័យក្នុងតំបន់ត្រូវបានបញ្ជាឲ្យយកចិត្តទុកដាក់ចំពោះអ្នកទោសដែលត្រូវបានដោះលែង ។

ប្រភពនោះបាននិយាយថា “អ្នកទោសដែលត្រូវបានដោះលែងភាគច្រើនទន់ខ្សោយដោយសារជំងឺផ្សេងៗ និងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដូច្នេះមនុស្សជាច្រើនកំពុងមើលថែពួកគេដោយចែកអាហារគ្នាបន្តិចបន្តួច ទោះបីពួកគេមិនមានគ្រប់គ្រាន់សម្រាប់ខ្លួនឯងក៏ដោយ” ។
ទន្ទឹមនោះអ្នកស្រុកក៏មានការខឹងសម្បារនឹងអាកប្បកិរិយាមិនសមរម្យរបស់អាជ្ញាធរផងដែរដែលកំពុងប្រាប់ពួកគេឲ្យថែរក្សាអ្នកទោសទាំងនេះដែលមិនមានកន្លែងទៅ ឬរស់នៅ ។ កាលពីខែមុនក្រុមឃ្លាំមើលសិទិ្ធមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានព្រមានថា ប្រព័ន្ធយុត្តិធម៌របស់កូរ៉េខាងជើងគោរពអ្នកជាប់ឃុំអន់ជាងសត្វទៅទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


