Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍អាកាសធាតុសំខាន់​បំផុត​មិន​ធ្លាប់​មាន​ជាសំឡេងរគាំង​មរណៈ​

បានផុស

នៅ

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃចន្ទម្សិល មិញថា របាយការណ៍វិទ្យាស្ត្រស្តីពីអាកាសធាតុដ៏មហាគ្រោះថ្នាក់គឺជាសំឡេងរគាំងមរណៈ​សម្រាប់ធ្យូងថ្ម​ ប្រេង និងឧស្ម័ន និងបានព្រមានថា ឥន្ធនៈហ្វូស៊ីលបានកំពុងបំផ្លាញផែនដី។

ក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុបានធ្វើសេចក្តីសន្និដ្ឋានថា គោលដៅសីតុណ្ហភាព​១.៥​អង្សាសេ​នៃកិច្ចព្រមព្រៀថ​ទីក្រុងបារីសទំនងជា​នឹង​ត្រូវបានបំពានប្រហែលជាឆ្នាំ២០៣០ដែលមានរយៈពេលមួយទសវត្សរ៍មុនពេល​ដែល​វាត្រូវបានព្យាករកាលពី៣ឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Guterres បានហៅការវាយតម្លៃរបស់ក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC)​ដែល​ត្រូវ​បានពិនិត្យយ៉ាងល្អិតបំផុតនៃវិទ្យាសាស្ត្រអាកាសធាតុ​មិនធ្លាប់មានពីមុនថា «ជា​លេខកូដក្រហមនៃមនុស្សជាតិ»។

លោកអគ្គលេខាធិការបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«របាយការណ៍នេះគួរតែជាសំឡេងរគាំង​មរណៈ​សម្រាប់ធ្យូងថ្ម និងឥន្ធនៈហ្វូស៊ូលមុនពេលពួកគេបំផ្លាញផែនដីយើង។ បណ្តាប្រទេសនានាក៏គួរតែបញ្ចប់ការរុករក និងផលិតឥន្ទនៈហ្វូស៊ីលទាំងអស់ និងផ្លាស់ប្តូរឧបត្ថម្ភធនហ្វូស៊ីលចូលទៅក្នុងថាមពលកកើតឡើងវិញ​ទើប​បាន»។

នៅក្នុងការវាយតម្លៃវិទ្យាសាស្ត្រធំ​បំផុត​លើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៤មក ក្រុម IPCC បាននិយាយថា សីតុណ្ហភាពផ្ទៃផែនដីជាមធ្យមត្រូវបានគេព្យាករថា ឡើងដល់១.៥ ឬ១.៦អង្សាសេខ្ពស់ជាងកម្រិតបុរេឧស្សាហកម្មប្រហែលឆ្នាំ២០៣០ មិនថា ការបំភាយឧស្ម័នផ្ទះកញ្ចក់តាមគន្លងណាក៏ដោយក្នុងពេលនេះ។

នៅ​ក្នុង​ការ​វាយ​លុកចំពោះ​មុខ​បំផុត​ចំពោះ​របស់​លោក​អំពី​ឧស្សាហកម្ម​ឥន្ធនៈ​ហ្វូស៊ីល​ដែល​ជាកម្លាំង​សេដ្ឋកិច្ច​សកល លោក Guterres មាន​ប្រសាសន៍​ថា ៖«ចំណាត់​ការ​បន្ទាន់​គឺ​ត្រូវ​​​តែ​​កាត់​បន្ថយ​កាបូន​​នៅ​ក្នុង​​វិស័យ​ថាម​ពល»។

«សំឡេង​រគាំង​​​មរណៈ​រោទិ៍​ឡើង​ពេញ​ត្រចៀក និង​ភស្តុតាងមិន​អាច​ប្រកែក​បាន: ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ពី​ការដុន​ឥន្ធនៈ​ហ្វូស៊ូល និង​ការ​កាប់​បំផ្លាញ​ព្រៃឈើកំពុង​ធ្វើ​ឲ្យ​ភព​ផែន​ដី​របស់​យើងរង្គោះ​រង្គើ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​មាន​ហានិភ័យ​ភ្លាម​ៗ»។ Guterres បាន​សង្កត់​ធ្ងន់។

លោក​អគ្គលេខាធិការ​ជន​ជាតិ​​​ព័រទុយហ្គាល់​​បន្ត​ថា ការ​រក្សាគោលដៅ​សីតុណ្ហភាព១.៥​អង្សាសេ​នៅ​ក្នុង​ការ​ដើរ​តួនេះ​គឺ​មាន​ន័យ​ថា គ្មាន​រោង​ចក្រ​ធ្យូង​ថ្ម​ថ្មី​អាច​ត្រូវ​បាន​កសាង​ឡើង​ឡើយ ហើយ​ថា ថាមពល​ទាំង​អស់ដែល​បាន​មក​ពី​ការ​ដុត​ធ្យូង​ថ្ម​ត្រូវ​តែ​បាន​មក​ពី​ប្រភព​កកើត​ឡើង​វិញ​នៅ​ត្រឹម​ឆ្នាំ​២០៤០។

កម្រិតបរិយាកាស​នៃ​ការ​កើន​ឡើង​កម្តៅ​ផែន​ដី CO2  បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​កម្រិត​ខ្ពស់​បំផុត​យ៉ាង​ហោច​ណាស់​​​មាន​រយៈ​ពេល​យូរ​ដល់​​២​លាន​ឆ្នាំ​​ជា​មួយ​នឹង​កម្រិត​អាស៊ីដ​​មេ​តាន និង​នីត្រាតខ្ពស់​បំផុត​​​គិត​ចាប់​​តាំង​ពី​៨០០ ០០០​ឆ្នាំមក។

ថ្វី​បើ​​​​កំណត់​ត្រា​ការ​បំពុល​កាបូន​បាន​ធ្លាក់​ចុះ​​កាល​ពី​ឆ្នាំ​មុន​ដោយ​សារ​បំរាម​រឹត​ត្បិត​កូវីដ-១៩ ក៏​ក្រុម​ជំនាញ IPCC បាន​រក​ឃើញ​ថា «គ្មាន​ការ​ធ្លាក់​ចុះ​ដែល​អាច​រក​ឃើញ»នៅ​ក្នុងអត្រា​នៃការ​ប្រមូល​ផ្តុំ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឡើយ។

លោក Guterres បាន​អំពាវ​នាវ​ឲ្យ​មេដឹក​នាំ​ពិភព​លោក​ធានា​ថា កិច្ច​ប្រជុំ​អាកាស​ធាតុ​កំពូល​ COP26 ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​​ផ្តោត​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន និង​ហិរញ្ញប្បទាន​​ដល់​​បណ្តា​ប្រទេស​ដែល​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​​ជា​មួយ​នឹង​ការ​ធ្លាក់​ចុះ​កម្តៅ​សកល។

«ប្រសិន​បើ​យើង​រួម​កម្លាំង​គ្នា​ឥឡូវ​នេះ យើង​អាចជៀស​ផុត​ពីមហន្តរាយ​អាកាស​ធាតុ»។ លោក​អគ្គលេខាធិការបាន​បញ្ជាក់ និង​បន្ថែម​ថា «ប៉ុន្តែ​ដូច​​ក្នុង​របាយការណ៍​ថ្ងៃ​​នេះ​បង្ហាញ​​​ច្បាស់​ណាស់ មិន​មាន​ពេល​វេលា​សម្រាប់​ការ​ពន្យា​ពេល និង​គ្មាន​ហេតុ​ផល​ជា​លេស​ទៀត​ទេ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម