ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថា ការចាក់វ៉ាក់សាំងដូសទី ៣ ដល់អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយគួរតែធ្វើឲ្យបានឆាប់
លោក Anthony Fauci វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា លោកពេញចិត្តយ៉ាងខ្លាំងក្នុងការបង្កើនល្បឿនចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ដល់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ។

លោកបានសង្កត់ធ្ងន់ថា ការចាក់ដូសជំរុញ ឬដូសទី ៣ នេះក៏ជាសញ្ញា និងជាយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។
លោក Fauci បាននិយាយក្នុងកម្មវិធី “Fareed Zakaria GPS” របស់ទូរទស្សន៍ CNN ថា “យើងត្រូវមើលអ្នកដែលងាយរងគ្រោះ ឬមានហានិភ័យក្នុងពន្លឺខុសគ្នា” ។

លោកបានប្រាប់ថា “យើងត្រូវប្រាកដថា ចាក់ដូសទី ៣ ដល់ក្រុមមនុស្សទាំងនោះ មុនពេលយើងចាក់ដូសទី ៣ ដល់ប្រជាជនទូទៅដែលបានចាក់វ៉ាក់សាំង ២ ដូសហើយ ហើយយើងគួរតែធ្វើវាឲ្យបានឆាប់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


