Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនកូរ៉េខាងជើងភ័យខ្លាចត្រូវប្រហារជីវិត ក្រោយមានភ្លើងឆេះព្រៃក្បែរមូលដ្ឋានមីស៊ីលរបស់លោក គីម

បានផុស

នៅ

ពលរដ្ឋកូរ៉េខាងជើងអាចសងជីវិតរបស់ពួកគេ បន្ទាប់ពីមានភ្លើងឆេះព្រៃដែលមិនអាចពន្យល់បានកើតឡើងនៅជិតមូលដ្ឋានបាញ់មីស៊ីលរបស់លោក គីម ជុងអ៊ុន ។ ការឆាបឆេះនេះបានផ្ទុះឡើងនៅលើកូនភ្នំក្បែរព្រំដែនចិន ហើយអ្នកធ្វើខុសទំនងជានឹងត្រូវប្រហារជីវិតដោយសម្ងាត់ ។

ប្រភពមួយបានប្រាប់កាសែត Daily NK ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងនៅទីក្រុងសេអ៊ូលថា “ដើមឈើដែលបានដាំកាលពី ៨ ឆ្នាំមុនក៏ដូចជាដើមឈើដែលដាំកាលពីឆ្នាំមុនត្រូវបានឆាបឆេះទៅជាផេះត្រឹមមួយប៉ប្រិចភ្នែក” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញអភិរក្សដែលមានភារកិច្ចការពារអគ្គិភ័យកំពុងតែភ័យខ្លាច និងគេចពីការទទួលខុសត្រូវចំពោះការខិតខំប្រឹងប្រែងរបស់ជាតិ ហើយអ្នកជំនាញផ្នែកព្រៃឈើជាន់ខ្ពស់អាចនឹងត្រូវទទួលទណ្ឌកម្មរួមជាមួយអ្នកធ្វើខុស ។

តំបន់ Cholsan ស្ថិតនៅភាគពាយព្យនៃប្រទេសនេះជាកន្លែងសម្រាប់ទីតាំងបាញ់សាកល្បងមីស៊ីលលេខ ២ របស់កូរ៉េខាងជើងរួមជាមួយនឹងមូលដ្ឋានទ័ពអាកាសសំខាន់ៗផ្សេងទៀតផងដែរ ។

ទន្ទឹមនោះមានការភ័យខ្លាចចំពោះអ្នកដែលទទួលខុសត្រូវចំពោះអគ្គិភ័យកាលពីពេលថ្មីៗនេះនឹងត្រូវប្រហារជីវិតរបស់ពួកគេដោយមិនគិតថាតើការឆាបឆេះនេះជាចេតនា រឺក៏ជាកំហុសអ្វីឡើយ ។ ប្រភពពីយោធាបាននិយាយថា អ្នកធ្វើខុសទំនងជានឹងត្រូវប្រហារជីវិតដោយសម្ងាត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម