Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ! ក្រុម តាលីបង់ កំពុងកាន់កាប់ប្រទេសដែលស្ថិតនៅលើស្រទាប់រ៉ែ មានតម្លៃ ១ទ្រីលានដុល្លារ

បានផុស

នៅ

ការដួលរលំយ៉ាងឆាប់រហ័សនៃប្រទេសអាហ្វហ្គានីស្ថាន ដោយថ្វីដៃក្រុមយុទ្ធជនតាលីបង់ ពីរទសវត្សរ៍បន្ទាប់ពីសហរដ្ឋអាមេរិកចូលលុកលុយប្រទេសនេះ បានបង្កឲ្យមានវិបត្តិនយោបាយនិងមនុស្សធម៌។

វាក៏បណ្តាលឲ្យអ្នកជំនាញខាងសន្តិសុខឆ្ងល់ផងដែរថា តើនឹងមានអ្វីកើតឡើងចំពោះទ្រព្យសម្បត្តិរ៉ែដែលមិនទាន់រុករករបស់ប្រទេសនេះ?

អាហ្វហ្គានីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក។ ប៉ុន្តែក្នុងឆ្នាំ២០១០ មន្រ្តីយោធានិងភូគព្ភសាស្ដ្រអាមេរិកបានបង្ហាញថា ប្រទេសដែលស្ថិតនៅត្រង់ផ្លូវបំបែករវាងតំបន់អាស៊ីកណ្តាលនិងខាងត្បូងមួយនេះ កំពុងឈរនៅលើស្រទាប់រ៉ែ មានតម្លៃជិត ១ ទ្រីលានដុល្លារ ដែលអាចផ្លាស់ប្តូរទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងខ្លាំង។

ធនធានរ៉ែដូចជាដែក ទង់ដែងនិងមាស មានរាយប៉ាយពាសពេញខេត្តនានា។ អាហ្វហ្គានីស្ថាន ក៏មានរ៉ែដីកម្រផងដែរ ហើយអ្វីដែលសំខាន់បំផុត គឺមានស្រទាប់លីចូមធំបំផុតរបស់ពិភពលោក។ លីចូម គឺជាសមាសធាតុសំខាន់នៅក្នុងអាគុយដែលអាចសាកបាន និងបច្ចេកវិទ្យាផ្សេងទៀតដែលមានសារៈសំខាន់ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។

លោក Rod Schoonover អ្នកវិទ្យាសាស្ត្រនិងជាអ្នកជំនាញខាងសន្តិសុខ ដែលបានបង្កើតក្រុមអេកូឡូស៊ីអនាគតបាននិយាយថា “អាហ្វហ្គានីស្ថាន ពិតជាតំបន់មួយដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងពិភពលោក ប៉ុន្តែក៏មានលោហធាតុដែលត្រូវការជាចាំបាច់សម្រាប់សេដ្ឋកិច្ចកំពុងរីកចម្រើននៃសតវត្សរ៍ទី២១ផងដែរ”។

បញ្ហាប្រឈមផ្នែកសន្តិសុខ កង្វះហេដ្ឋារចនាសម្ព័ន្ធនិងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានរារាំងដល់ការទាញយករ៉ែមានតម្លៃបំផុតនាពេលកន្លងមក។ នោះទំនងជាមិនផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះទេ ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ នៅតែមានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានារួមមានចិន ប៉ាគីស្ថាននិងឥណ្ឌាដែលអាចព្យាយាមចូលខ្លួនមកក្នុងអាហ្វហ្គានីស្ថាន ទោះបីជាមានភាពច្របូកច្របល់ក៏ដោយ។

គិតត្រឹមឆ្នាំ២០២០ ប្រជាជនអាហ្វហ្គានីស្ថានប្រមាណ ៩០ភាគរយ កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រដែលរដ្ឋាភិបាលកំណត់ប្រាក់ចំណូល ២ ដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមរបាយការណ៍ពីសេវាកម្មស្រាវជ្រាវសភាអាមេរិក។ នៅក្នុងឯកសារចុងក្រោយរបស់ខ្លួន ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចប្រទេសនេះ នៅតែមានភាពផុយស្រួយនិង ពឹងផ្អែកលើជំនួយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ មកដឹងពីប្រភព និងប្រាក់ចំណូលក្នុងមួយឆ្នាំៗរបស់ ក្រុមតាលីបង់ ពិតជាមិនធម្មតា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម