ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ បង្កើតឧបករណ៍តេស្តកូវីដថ្មី ចេញលទ្ធផលជឿជាក់ត្រឹម ៣នាទី
ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Birmingham នៃចក្រភពអង់គ្លេសអះអាងថា ពួកគេបានបង្កើតឧបករណ៍ធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩ ប្រភេទថ្មីដែលផ្តល់លទ្ធផលអាចទុកចិត្តខ្ពស់ និងរយៈពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ។
ថ្វីបើឧបករណ៍តេស្តរហ័ស (Rapid Test) អាចផ្តល់លទ្ធផលក្នុងរយៈពេលខ្លី ឬតិចជាង៣០នាទីក៏ពិមែន ប៉ុន្តែវាមិនសូវមានភាពជឿជាក់ ១០០%នោះទេ និងចាំបាច់ត្រូវតេស្តម្ដងទៀតក្នុងករណីវិជ្ជមាន។ ដោយសារតែបែបនេះ ទើបអ្នកវិទ្យាសាស្ត្ររិះរកឧបករណ៍តេស្តថ្មីដែលអាចផ្ដល់ភាពជឿជាក់ដូចទៅនឹងតេស្ត PCR តែវាផ្ដល់លទ្ធផលរហ័សដូច Rapid Test។
ការសិក្សាអំពីតេស្តមួយដែលត្រូវបានគេស្គាល់ឈ្មោះថា RTF-EXPAR បានរកឃើញនូវភាពត្រឹមត្រូវរបស់ឧបករណ៍ថ្មីដែលមានប្រហាក់ប្រហែលទៅនឹងតេស្ត PCR ដោយផ្តល់លទ្ធផលត្រឹមត្រូវរហូតដល់ជាង ៩ដងក្នុងចំណោមលទ្ធផលចំនួន ១០ដង។
នៅក្នុងការសាកល្បង ពេលវេលាដែលឧបករណ៍នេះអាចរកឃើញកូវីដ-១៩ យ៉ាងយូរបំផុតគឺក្នុងរយៈពេល ៨នាទី បើប្រៀបធៀបទៅនឹងតេស្ត PCR វាខុសគ្នា ៤២នាទីឯណោះ ដើម្បីស្វែងរកវីរុសនៅក្នុងសំណាកដូចគ្នា។
ជាទូទៅ តេស្ត PCR ត្រូវចំណាយពេលមួយថ្ងៃពេញដើម្បីផ្តល់លទ្ធផល ដោយសារតែវាត្រូវចំណាយពេលបញ្ជូនទៅមន្ទីរពិសោធន៍ក្នុងការវិភាគសំណាក។ ចំណែកឧបករណ៍តេស្តថ្មីនេះ មានរបៀបយកសំណាកដូចគ្នា (យកពីបំពង់កឬច្រមុះ) តែវាផ្ដល់លទ្ធផលគួរឱ្យទុកចិត្តនិងរហ័សផងដែរ។
អ្នកស្រាវជ្រាវម្នាក់នៅពីក្រោយការការសាកល្បង បាននិយាយថា ឧបករណ៍តេស្តថ្មីអាចនឹងត្រូវបានដាក់ឲ្យដំណើរការក្នុងរយៈពេលពី ៣ ទៅ ៦ ខែខាងមុខ។ ដោយឡែកតម្លៃរបស់វានឹងត្រូវចំណាយថោកជាងការធ្វើតេស្ត PCR ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិរវាងឧបករណ៍តេស្តរហ័សនិងតេស្ត PCR មួយណាគួរជឿជាក់ជាង?
ចុចអាន៖ ចំណុចត្រូវប្រយ័ត្នចំពោះអ្នកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស