ព័ត៌មានអន្ដរជាតិ
អ្នកទោសជាង២០០ នាក់រត់គេចពីគុកនៅប៉ាគីស្ថាន ចំពេលមានរញ្ជួយដី
អ្នកទោសជាង ២០០នាក់បានរត់គេចពីគុកនៅទីក្រុង Karachi ប្រទេសប៉ាគីស្ថានកាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ក្នុងអំឡុងពេលមានរញ្ជួយដីបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកទោស និងបុគ្គលិកពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ខែមិថុនានេះ។

យោងតាមរដ្ឋមន្ត្រីច្បាប់ ភាពចលាចលបានផ្ទុះឡើង នៅពេលដែលអ្នកទោសប្រហែល១០០០នាក់ បានប្រមូលផ្តុំគ្នានៅទីវាលអំឡុងពេលរញ្ជួយដី ដែលបង្កការលំបាកដល់ឆ្មាំគុកក្នុងការថែរក្សាសណ្តាប់ធ្នាប់។ អ្នកទោសខ្លះត្រូវបានគេរាយការណ៍ថា បានប្រើកម្លាំងឆក់យកអាវុធពីឆ្មាំគុក ហើយបានទម្លុះទ្វារធំ បណ្តាលឱ្យមានការបាញ់ប្រហារមួយ បណ្តាលឲ្យអ្នកទោសម្នាក់ស្លាប់ និងបុគ្គលិកពន្ធនាគារចំនួន ៣នាក់រងរបួស។
មកដល់ថ្ងៃអង្គារ អ្នករត់គេចខ្លួនប្រហែល ៨០នាក់ ត្រូវបានចាប់ខ្លួនឡើងវិញ។ អ្នករត់គេចខ្លួនជាច្រើននាក់ត្រូវបានគេនិយាយថាជាឧក្រិដ្ឋជនតូចតាច ប៉ុន្តែក្រុមមន្ត្រីបានព្រមានថាការរត់គេចពីមន្ទីរឃុំឃាំងអាចនាំឱ្យមានការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើភេរវកម្មកាន់តែធ្ងន់ធ្ងរ។
ប៉ូលិស និងកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុង Karachi កំពុងបន្តការតាមប្រមាញ់ ខណៈដែលឧបទ្ទវហេតុបង្កការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខពន្ធនាគារ និងការឆ្លើយតបគ្រាអាសន្ននៅក្នុងប្រទេស៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


