ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនមិនប្រាកដថាចង់ទិញយន្តហោះ F-16 ទេ ទោះអាមេរិកបើកភ្លើងបៃតងក៏ដោយ
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយថា ប្រទេសរបស់លោកមិនប្រាកដថាចង់ទិញយន្តហោះចម្បាំង F-16 ទេ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមលក់យន្តហោះរហូតដល់ ២០គ្រឿងទៅឲ្យទីក្រុងម៉ានីលក៏ដោយ។

លោក Teodoro កាលពីថ្ងៃទី២ ខែមិថុនា បានរៀបរាប់ថា ហ្វីលីពីនមិនបានទទួលសំណើផ្លូវការពីអាមេរិកលើកិច្ចសន្យាទិញយន្តហោះចម្បាំង F-16 ឡើយ។ លោកក៏បានបន្ថែមដែរថា ប្រព័ន្ធផ្សព្វផ្សាយបាននិយាយបំផ្លើសពីលទ្ធភាពដែលហ្វីលីពីនបញ្ជាទិញយន្តហោះចម្បាំងប្រភេទនេះ។
លោកបាននិយាយនៅក្រៅកិច្ចប្រជុំសន្តិសុខ Shangri-La ក្នុងប្រទេសសិង្ហបុរីថា «ទោះបីជាយើងទទួលបានសំណើក៏ដោយ ក្រសួងការពារជាតិហ្វីលីពីនមិនទាន់ដឹងថាតើយើងចង់ទិញយន្តហោះទាំងនោះឬអត់។ យើងមិនទាន់សម្រេចចិត្តអំពីពេលវេលា និងប្រភេទយន្តហោះចម្បាំងពហុតួនាទីដែលត្រូវទិញនោះទេ»។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ (DSCA) បានប្រកាសកាលពីថ្ងៃទី១ ខែមេសាថា ក្រសួងការបរទេសអាមេរិកបានអនុម័តកិច្ចសន្យាដ៏មានសក្តានុពលដែលមានតម្លៃ ៥,៦ពាន់លានដុល្លារ ដើម្បីផ្តល់ឲ្យហ្វីលីពីននូវយន្តហោះចម្បាំង F-16C Block 70/72 ចំនួន ១៦គ្រឿង និងយន្តហោះចម្បាំង F-16D Block 70/72 ចំនួន ៤គ្រឿង ព្រមទាំងឧបករណ៍ពាក់ព័ន្ធមួយចំនួនទៀត។
ការប្រកាសនេះមិនមានន័យថា កិច្ចសន្យាត្រូវបានចុះហត្ថលេខាឬថាភាគីទាំងពីរបានបញ្ចប់ការចរចាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះទេ។ ក្រសួងការបរទេសអាមេរិកជារឿយៗអនុម័តលើការនាំចេញសព្វាវុធ មុនពេលដំណើរការចរចាបានបញ្ចប់ ហើយនេះមិនមែនជាសញ្ញាបង្ហាញថា អតិថិជនរបស់ទីក្រុងវ៉ាស៊ីនតោននឹងទិញឧបករណ៍ទាំងអស់ក្នុងតម្លៃដែលប្រកាសដោយ DSCA ដែរ។

សម្រាប់មន្ត្រីហ្វីលីពីនមួយចំនួន កិច្ចព្រមព្រៀង F-16 គឺជាសញ្ញានៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន និងជាទំនុកចិត្តថា ទីក្រុងម៉ានីលមានសមត្ថភាពប្រតិបត្តិការឧបករណ៍ទំនើប។
ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ DSCA មន្ត្រីហ្វីលីពីនមួយចំនួនបានចោទសួរថាតើប្រទេសនេះនឹងចំណាយប្រាក់យ៉ាងច្រើនបែបនេះដោយរបៀបណា ដោយគ្មានជំនួយពីសហរដ្ឋអាមេរិក។ ទីក្រុងម៉ានីលចំណាយប្រហែល ៦ពាន់លានដុល្លារ ឬ ១,៣% នៃ GDP របស់ខ្លួនលើវិស័យការពារជាតិជារៀងរាល់ឆ្នាំ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)។
ក្រសួងការបរទេសអាមេរិកក្នុងខែមិថុនា ឆ្នាំ២០២១ ក៏ធ្លាប់បានអនុម័តលើកិច្ចសន្យាដែលមានតម្លៃជាង ២,៤ពាន់លានដុល្លារ ដើម្បីលក់មីស៊ីល និងយន្តហោះចម្បាំង F-16 ចំនួន ១២គ្រឿងទៅឲ្យហ្វីលីពីនផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


