ព័ត៌មានអន្ដរជាតិ
EU ត្រៀមវិធានការវាយបក បើការចរចាពន្ធជាមួយ ត្រាំ មិនសម្រេច
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ បានឱ្យដឹងថា ខ្លួនកំពុងត្រៀមលើ «វិធានការវាយបក» ប្រសិនបើការចរចាពន្ធជាមួយសហរដ្ឋអាមេរិកត្រូវបរាជ័យ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើដែនថែប និងអាលុយមីញ៉ូមនាំចូល ៥០ ភាគរយ ដែលធ្វើឱ្យការចរចាទ្វេភាគីកាន់តែពិបាក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen និងលោក ត្រាំ បានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន លើការពន្លឿនកិច្ចចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ក្រោយ ត្រាំ គំរាមដំឡើងពន្ធដល់ ៥០ ភាគរយ ដោយថា ប្លុកនេះពិបាកចរចាគ្នា។
យ៉ាងណាមិញ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបលោក Olof Gill បាននិយាយនៅថ្ងៃចន្ទថា ប្រសិនបើកិច្ចពិភាក្សាទាំងនោះបរាជ័យ «យើងក៏បានត្រៀមខ្លួនដើម្បីពន្លឿនការងាររបស់យើងលើផ្នែកការពារផងដែរ»។ លោកបន្តយ៉ាងដូច្នេះថា៖ «ក្នុងករណីដែលការចរចារបស់យើងមិននាំទៅរកលទ្ធផលមានតុល្យភាព សហភាពអឺរ៉ុបបានត្រៀមរួចរាល់ ដើម្បីដាក់វិធានការតបត រួមទាំងការឆ្លើយតបទៅនឹងការដំឡើងពន្ធចុងក្រោយនេះ»។
លោកបាននិយាយថា EU កំពុងធ្វើការលើបញ្ជីវិធានការវាយបក ដែលច្រើនជាងមុន ដោយនឹងចាប់ផ្តើមអនុវត្តដោយស្វ័យប្រវត្តិនៅថ្ងៃទី ១៤ ខែកក្កដា ឬឆាប់ជាងនេះ។
គួរគូសបញ្ជាក់ថា ពន្ធគយបដិការរបស់អាមេរិកលើ EU ត្រូវផ្អាកដូចប្រទេសដទៃទៀតដែរ រយៈពេល ៩០ ថ្ងៃ រហូតដល់ថ្ងៃទី ៩ កក្កដា ដើម្បីទុកពេលចរចាគ្នា។ យ៉ាងណាមិញ វឌ្ឍភាពជាដុំកំភួនរវាងភាគីទាំង២ មិនទាន់លេចចេញជារូបរាងនៅឡើយទេ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


