ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រកាសមានភ្លៀងធ្លាក់ និងផ្គររន្ទះពីថ្ងៃនេះទៅ ខណៈតំបន់ខ្លះបែរជាជួបរលកកម្ដៅ
ភ្លៀង និងផ្គររន្ទះត្រូវបានព្យាករណ៍ថានឹងបោកបក់នៅភាគខាងជើងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈរលកកម្ដៅនៅតាមបណ្តាខេត្តភាគកណ្តាល ក៏ត្រូវបានគេរំពឹងថានឹងបន្តកើតមានដល់សប្តាហ៍ក្រោយផងដែរ ។

យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយមបានឲ្យដឹងថា ដោយសារឥទ្ធិពលនៃភ្លៀងធ្លាក់រួមជាមួយព្យុះផ្គររន្ទះ នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅតំបន់ភាគខាងជើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ខណៈជំនន់ទឹកភ្លៀងទំនងជានឹងមានបរិមាណកើនឡើង នៅពេលយប់ និងពេលព្រលឹម ។

ទន្ទឹមនោះ ភ្លៀងធ្លាក់ខ្លាំងនឹងកើតឡើងនៅតំបន់ភ្នំ ដោយកម្រិតទឹកភ្លៀងជាមធ្យមមានដល់ ៥០ ទៅ ១០០ មីល្លីម៉ែត្រ ខណៈលំនាំអាកាសធាតុបែបនេះ បង្កឲ្យមានហានិភ័យខ្ពស់នៃទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងការជន់លិចនៅតំបន់ភ្នំ ។

ស្របពេលជាមួយគ្នានេះ រលកកម្ដៅនឹងធ្វើឲ្យតំបន់នានានៅចន្លោះភាគខាងជើង ភាគកណ្តាលខេត្ត Thanh Hoa និងខេត្ត Phu Yen ភាគខាងត្បូង មានសីតុណ្ហភាពលើសពី ៣៨ អង្សាសេ ហើយអាកាសធាតុក្តៅនេះ ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃទី ២៥ ខែសីហា ។

លោក Le Dinh Quyet មន្ត្រីមកពីស្ថានីយ៍ឧតុនិយមបាននិយាយថា នៅភាគខាងត្បូងប្រទេសវៀតណាម នៅពេលថ្ងៃវានឹងនៅតែមានរលកកម្ដៅក្ដៅខ្លាំង ប៉ុន្តែមានភ្លៀងធ្លាក់នៅពេលល្ងាច ចាប់ពីថ្ងៃព្រហស្បតិ៍នេះ និងថ្ងៃសុក្រ ។

លោក Quyet បានបន្ថែមថា ជំនន់ទឹកភ្លៀងនឹងបង្កឲ្យមានព្យុះផ្គររន្ទះ និងខ្យល់កន្ត្រាក់ម្តងម្កាល ។ លោកបានបញ្ជាក់ថា លំនាំអាកាសធាតុនេះ អាចនឹងកើតឡើងម្តងទៀតនៅក្នុងតំបន់ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ វៀតណាម កំពុងជួបរលកកម្ដៅដ៏ខ្លាំងក្លា ខេត្តខ្លះសីតុណ្ហភាពឡើងដល់ ៤០ អង្សាសេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


