Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីអាហ្វហ្គានីស្ថាន ដឹកនាំបាតុកម្មប្រឆាំងក្រុម តាលីបង់

បានផុស

នៅ

ស្ត្រីបានដឹកនាំក្រុមបាតុករប្រឆាំងពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈពួកគេគ្រវីទង់ជាតិប្រឆាំងនឹងក្រុមឥស្លាមនិយមនេះ ដើម្បីប្រារព្ធទិវាឯករាជ្យ។

Women led independence day protesters through the streets of Kabul today, waving the black, red and green national flag in defiance of the country's new Taliban rulers
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាតុករជាស្ត្រី បានដើរនៅតាមដងផ្លូវក្នុងទីក្រុងកាប៊ុល ដោយគ្រវីទង់ជាតិពណ៌ខ្មៅ ក្រហមនិងបៃតង ដែលបានក្លាយជានិមិត្តរូបនៃការប្រឆាំងនឹងមេដឹកនាំជីហាដរបស់ប្រទេស។

ពួកគេត្រូវបានចូលរួមដោយមនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេស ដែលបានប្រារព្ធទិវាប្រគល់អំណាចឆ្នាំ១៩១៩ពីអង់គ្លេស។ បាតុកម្មនេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សបីនាក់ត្រូវបានបាញ់សម្លាប់ដោយសារ លើកទង់ជាតិអំឡុងការតវ៉ា។

Afghan women lead protesters through the streets of Kabul on Thursday as they mark independence day with a show of defiance against the Taliban

ក្រុមយុទ្ធជនឥស្លាមនិយមនេះ ក៏បានប្រារព្ធទិវាឯករាជ្យតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ដោយការបង្ហូតទង់ពណ៌ខ្មៅនិងស ហើយអះអាងអំពីជ័យជម្នះលើកងកម្លាំងអាមេរិក។

កាលពីថ្ងៃព្រហស្បតិ៍ ក្បួនរថយន្តនិងមនុស្សនៅជិតព្រលានយន្តហោះទីក្រុងកាប៊ុល បានកាន់បដាពណ៌ខ្មៅ ក្រហមនិងបៃតងដ៏វែងដើម្បីគោរពទង់ជាតិអាហ្វហ្គានីស្ថាន។

Hundreds were pictured marching national flag banners through the streets of Kabul, while more protests also took place in Khost, Kunar and Nangarhar provinces

ក្រុមអ្នកតវ៉ា ថែមទាំងបានលើកទង់ជាតិនៅទីលាន Abdul Haq ក្នុងរដ្ឋធានីទៀតផង ដើម្បីបង្ហាញពីការតស៊ូដោយភាពក្លាហាន។

នៅឯការតវ៉ាមួយទៀតក្នុងខេត្ត Nangarhar វីដេអូដែលបង្ហោះតាមអ៊ីនធើណិត បានបង្ហាញពីបាតុករមានហូរឈាម ជាមួយស្នាមរបួសគ្រាប់កាំភ្លើង។

While there has been little armed resistance to the Taliban, thousands have been taking to the streets to oppose the hardline Islamists, with demonstrations now in their second day

នៅខេត្ត Khost អាជ្ញាធរតាលីបង់បានដាក់បំរាមគោចរ ២៤ ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបំបែកការតវ៉ាមួយទៀតដោយហិង្សា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វីដេអូស្តែងៗ ក្រុងតាលីបង់ ចាប់ដាក់ខ្នោះ បិទមុខមេប៉ូលិស មុនពេលបាញ់សម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម