ព័ត៌មានអន្ដរជាតិ
តាលីបង់ ទុកពេល ៧ ថ្ងៃឲ្យ អាហ្វហ្គានីស្ថាន ប្រគល់អាវុធ អ្នកបដិសេធត្រូវកាត់ទោស
ក្រុមតាលីបង់កាលពីថ្ងៃសុក្របានបញ្ជាឲ្យអ្នកដែលនៅតែកាន់កាប់កាំភ្លើង គ្រាប់កាំភ្លើង និងរថយន្តរដ្ឋាភិបាលនៅទីក្រុងកាប៊ុល ត្រូវប្រគល់ឲ្យពួកគេក្នុងរយៈពេលមួយសប្តាហ៍ ហើយបើបដិសេធប្រឈមនឹងការដាក់ទណ្ឌកម្ម ។

អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា “នៅក្នុងទីក្រុងកាប៊ុល អ្នកដែលមានយានជំនិះដឹកជញ្ជូន អាវុធ គ្រាប់កាំភ្លើង និងទំនិញផ្សេងទៀតរបស់រដ្ឋាភិបាល ត្រូវប្រគល់ដោយស្ម័គ្រចិត្តទៅឲ្យអាជ្ញាធររដ្ឋឥស្លាមរបស់តាលីបង់ ក្នុងរយៈពេលមួយសប្តាហ៍” ។

ទន្ទឹមនោះលោកបានព្រមានអ្នករំលោភបំពានថា ពួកគេនឹងត្រូវកាត់ទោស ប្រសិនបើរកឃើញថាមានកាន់កាប់វត្ថុទាំងនោះ ។
គួរបញ្ជាក់ថា ទីក្រុងកាប៊ុលបានធ្លាក់ទៅលើដៃក្រុមតាលីបង់កាលពីថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីប្រធានាធិបតីលោក Mohammad Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តាលីបង់ លួងលោមបុគ្គលិកសុខាភិបាលជាស្ត្រីវិលត្រឡប់មកធ្វើការវិញ ហើយធានាមិនបង្កការរំខានណាមួយឡើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


