Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ព្រមានអ្នកជំងឺកូវីដទាំងអស់ កុំប៉ះពាល់សត្វចិញ្ចឹមឲ្យសោះ

បានផុស

នៅ

កន្លងមក គ្រប់គ្នាធ្លាប់ដឹងមកហើយថា វីរុសកូវីដ-១៩អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈសំណាកទឹកមាត់ ឬភាគល្អិតនៃខ្យល់ដង្ហើមនៅពេលក្អក កណ្ដាស់ និងសន្ទនាគ្នា។ ចំពោះករណីចម្លងរវាងមនុស្សទៅសត្វ ឬរវាងសត្វទៅមនុស្ស​ ជាករណីកម្របំផុត សឹងថាគ្មានទាល់តែសោះ។

Stay away from pets, Covid-19 patients warned
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ នាពេលថ្មីៗនេះក្រសួងសុខាភិបាលវៀតណាម បានព្រមានអ្នកជំងឺកូវីដ-១៩ទាំងអស់ហាមប៉ះពាល់សត្វចិញ្ចឹមរបស់ខ្លួន ព្រោះមានភស្តុតាងបញ្ជាក់ថាវីរុសកូរ៉ូណាអាចឆ្លងពីមនុស្សទៅសត្វបាន។

នៅក្នុងសេចក្តីណែនាំដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ស្តីពីវិធីថែទាំអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្រសួងថ្លែងថា ក្រៅពីមិនប៉ះពាល់ជាមួយនឹងសមាជិកគ្រួសារ អ្នកជំងឺកូវីដក៏មិនអនុញ្ញាតឱ្យប៉ះពាល់ជាមួយសត្វចិញ្ចឹមដែរ។

ប្រភពដដែលលបន្តថា សត្វចិញ្ចឹមកំពុងរកឃើញឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីវាមានទំនាក់ទំនងជាមួយមនុស្សដែលផ្ទុកវីរុសកូវីដ-១៩ និងអ្នកថែទាំអ្នកជំងឺ។

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) ទោះបីឱកាសនៃការសាយភាយវីរុសកូរ៉ូណាទៅកាន់សត្វមានកម្រិតទាបក៏ដោយ ក៏អ្នកជំងឺមានលទ្ធភាពចម្លងទៅសត្វ ជាពិសេសសត្វដែលពួកគេមានទំនាក់ទំនងជិតស្និទ្ធ។

របាយការណ៍ CDC បានឱ្យដឹងថា សត្វដែលងាយនឹងឆ្លងវីរុសកូរ៉ូណាជាងគេរួមមាន ឆ្កែ ឆ្មា កណ្តុរ ក្តាន់ និងសត្វព្រាបមួយចំនួន។

យោងតាមសេចក្តីណែនាំ ក្រៅពីប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹម ទាំងអ្នកជំងឺ ទាំងអ្នកជាគ្រប់គ្នា គួរតែប្រកាន់ខ្ជាប់នូវការពារការចម្លងតាមរយៈការលាងដៃ បាញ់សម្លាប់មេរោគនៅកន្លែងដែលប៉ះពាល់ញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ vnexpress

ចុចអាន៖ កុំគិតថាធម្មតា! សូម្បីទឹកកក ក៏អាចជាភ្នាក់ងារចំលងវីរុសកូវីដបានដែរ

ចុចអាន៖ ការពារខ្លួន! កូវីដអាចរស់នៅក្នុងទូទឹកកករហូត១ខែ និងលោហៈធាតុផ្សេងទៀតរាប់ថ្ងៃឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម