គ្រូពេទ្យស្រឡាំងកាំង ពេលស្រ្តីម្នាក់អះអាងថា មិនដែលដេកសោះ រយៈពេល៤០ឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យស្រឡាំងកាំង ពេលស្រ្តីម្នាក់អះអាងថា មិនដែលដេកសោះ រយៈពេល៤០ឆ្នាំ

បានផុស

នៅ

ករណីដ៏ចម្លែកមួយ ដែលស្ត្រីម្នាក់អះអាងថា នាងមិនដែលដេកសោះក្នុងរយៈពេល ៤០ ឆ្នាំមកនេះ បានធ្វើឲ្យក្រុមគ្រូពេទ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Li Zhanying មកពីខេត្ត Henan ប្រទេសចិនបានអះអាងថា នាងបានដេកលើកចុងក្រោយបំផុត នៅពេលនាងមានអាយុ៥ឆ្នាំ។

ដោយសារតែចង់ដឹងការពិត អ្នកជិតខាងបាននាំនាងលេងបៀរមួយយប់ទាល់ភ្លឺ។ តែអ្នកទាំងនោះ​ មានខ្លះដេកលើតុ ខ្លរត់ទៅផ្ទះ រីឯអ្នកស្រី Li នៅតែបង្ហាញសភាពធម្មតា។

អ្នកស្រីថែមទាំងអាចទប់ទល់បានផងដែរ បើទោះបីជាលេបថ្នាំងងុយដេកក៏ដោយ ហើយបាតុភូតចម្លែកនេះបានធ្វើឲ្យនាងក្លាយជាតារាល្បីក្នុងស្រុក។

ប្តីរបស់នាងឈ្មោះ Liu Suoquin បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការអះអាងរបស់នាងគឺជាការពិត។ គាត់បាននិយាយថា ចាប់តាំងពីអ្នកទាំងពីររៀបការ នាងបានបំពេញការងារផ្ទះជាប្រចាំទោះនៅពេលយប់ងងឹតក៏ដោយ។

នៅពេលគូស្នេហ៍នេះចាប់ផ្តើមគេងលើគ្រែតែមួយ នាងតែងតែលាន់មាត់ថា “ខ្ញុំមិនអាចគេងលក់ទេ!”។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គ្រូពេទ្យមិនទាន់អាចធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នកស្រី Li បានទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ កូនភ្លោះអាយុ២០ខែ ត្រូវម្តាយទុកក្នុងឡានយូរពេក រហូតដល់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services