ព័ត៌មានអន្ដរជាតិ
សិង្ហបុរី កាត់ទោសអ្នកទេសចរកូរ៉េ ក្រោយដាក់ថ្នាំក្នុងតែពពុះសម្លាប់ស្ត្រីម្នាក់ដើម្បីសងសឹក
តុលាការនៅប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ ទី១២ ខែមីនា បានកាត់ទោសអ្នកទេសចរជនជាតិកូរ៉េខាងត្បូងមួយរូប ឲ្យជាប់ពន្ធនាគាររយៈពេល ៤ ខែ ពីបទបំពុលស្ត្រីម្នាក់ដោយចាក់ថ្នាំមួយចំនួនប្រើដើម្បីព្យាបាលបញ្ហាលិង្គងាប់ចូលទៅក្នុងភេសជ្ជៈតែពពុះរបស់នាងក្នុងន័យសងសឹក ។
យោងតាមកាសែត The Straits Times បានបញ្ចាក់ថា ជនជាប់ចោទមានឈ្មោះ Kim Donghun អាយុ ៣៣ ឆ្នាំ បានសារភាពនូវទោសកំហុសចំពោះការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយថ្នាំពុល ដោយបន្ថែមថា គាត់មិនអាចគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនបានដោយសារតែកំហឹងច្រាលឡើងមក។
តាមការចោទប្រកាន់ថា លោក Kim មានចំណង់ចំណូលចិត្តនឹងការថតរូប និងថតរូបមនុស្សជិះស្គីនៅកន្លែងកីឡា ហើយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំមុន ជនជាប់ចោទបានថតរូបជនរងគ្រោះ ហើយបង្ហាញរូបថតជាមួយនាងយ៉ាងស្និតស្នាលបំផុត។ ប៉ុន្តែស្ត្រីរូបនោះមិនសប្បាយចិត្តទេ ដែលគាត់បានថតរូបរបស់នាងដោយគ្មានការអនុញ្ញាត ហើយដើរចេញពីគាត់ ធ្វើឲ្យគាត់ខឹងសម្បារយ៉ាងខ្លាំង។
ទោះជាយ៉ាងនេះក្តី ផ្អែកតាមការចោទប្រកាន់បង្ហាញថា គាត់បានទៅតុដែលស្ត្រីនោះបានដាក់សម្ភាររបស់គាត់រួមទាំងភេសជ្ជៈតែពពុះផងដែរ ។បន្ទាប់មក គាត់បានរំលាយថ្នាំដែលប្រើសម្រាប់ព្យាបាលបញ្ហាងាប់លិង្គក្នុងទឹកមួយចំនួន មុនពេលចាក់ល្បាយចូលទៅក្នុងតែពពុះភ្លាមៗ។ ក្រោយពីស្ត្រីនោះបានផឹករួច នាងមានអារម្មណ៍ក្រហាយភ្នែក ហើយបានរកឃើញម្សៅពណ៌សមួយនៅលើគម្របកែវជ័រ ។ ភ្លាមៗនាងបានប្តឹងទៅប៉ូលិសឲ្យចាប់ខ្លួនលោក Kim ដោយផ្អែកលើវីដេអូពីកាមេរ៉ាសុវត្ថិភាព។
យ៉ាងណាមិញ ជនជាប់ចោទ Kim បានសារភាពចំពោះមុខប៉ូលិសថា គាត់បានទិញថ្នាំព្យាបាលបញ្ហាងាប់លិង្គតាមអ៊ីនធឺណិតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ។ យោងតាមអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល ថ្នាំដែលលោកប្រើអាចបណ្តាលឲ្យឈឺក្បាល និងចង្អោរ ហើយជាថ្នាំពុលមានកម្រិតខ្លាំងប្រសិនបើប្រើលើសកម្រិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពុទ្ធសាសនបណ្ឌិត្យស្នើស៊ើបអង្កេត ក្រោយហាងល្បីមួយនៅថៃ យកព្រះកេសព្រះពុទ្ធច្នៃជាពែងកាហ្វេ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


