Connect with us

ព័ត៌មានអន្ដរជាតិ

កូនភ្លោះអាយុ២០ខែ ត្រូវម្តាយទុកក្នុងឡានយូរពេក រហូតដល់ស្លាប់

បានផុស

នៅ

នេះគឺជាមេរៀនមួយ ដែលឪពុកម្តាយគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែស ចំពោះការទុកកូនចោលក្នុងឡាន ហើយចេញទៅណាចោល ដោយគិតថាទៅមួយភ្លែតឬមិនអីនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងតូចពីរនាក់បានស្លាប់ បន្ទាប់ពីត្រូវបានទុកចោលក្នុងឡានក្តៅ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការិយាល័យវិភាគសពតំបន់ Richland រដ្ឋ South Carolina សហរដ្ឋអាមេរិក។

អ្នកវិភាគសពក្នុងស្រុកលោកស្រី Naida Rutherford បានបញ្ជាក់ប្រាប់ TODAY ថា កូនភ្លោះប្រុសអាយុ ២០ ខែ ទំនងជាស្លាប់ដោយសារការឡើងកម្តៅជ្រុល។ លោកស្រីបន្ថែមថា ការិយាល័យនេះ កំពុងរង់ចាំរបាយការណ៍អំពីសារធាតុពុល ដែលអាចចំណាយពេលច្រើនសប្តាហ៍មុនពេលប្រកាសពីមូលហេតុស្លាប់ផ្លូវការ។

កូនភ្លោះនេះ ត្រូវបានគេស្គាល់ឈ្មោះថា Bryson និង Brayden McDaniel។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុន លោកស្រី Rutherford និយាយថា កូនភ្លោះនេះ ត្រូវបានទុកចោលនៅក្នុងរថយន្តប្រភេទ SUV នៅកៅអីខាងក្រោយ រយៈពេល៩ម៉ោងកន្លះខណៈដែលម្តាយចូលទៅចុះឈ្មោះកូននៅមណ្ឌលថែទាំកុមារ។ ឪពុកម្តាយ មានការខកចិត្តយ៉ាងខ្លាំង។

ការិយាល័យប៉ូលិសតំបន់ Richland បានបញ្ជាក់ថា មិនមានការចាប់ខ្លួនក្នុងករណីនេះទេ ហើ​យការស៊ើបអង្កេតនៅតែបន្ត។ ឪពុកម្តាយ មិនត្រូវបានបង្ហាញឈ្មោះជាសាធារណៈឡើយ។

លោកស្រី Rutherford បានប្រាប់ TODAY ថា លោកស្រីសង្ឃឹមថា ឪពុកម្តាយដទៃទៀតនឹងប្រុងប្រយ័ត្ន ដើម្បីចៀសវាងកុំឲ្យរឿងបែបនេះកើតឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Today

ចុចអាន៖ តាលីបង់ ឲ្យចូលរៀនមែន តែសិស្សស្រីនិងសិស្សប្រុស ត្រូវខណ្ឌចែកដាច់ពីគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម