លោក Xi ប្រាប់កងទ័ពថា កុំខ្លាចស្លាប់ ហើយត្រៀមខ្លួនឈ្នះសង្គ្រាម – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក Xi ប្រាប់កងទ័ពថា កុំខ្លាចស្លាប់ ហើយត្រៀមខ្លួនឈ្នះសង្គ្រាម

Published

on

ថ្លែងទៅកាន់មេបញ្ជាការយោធា ប្រធានាធិបតីចិនលោក Xi Jinping បានទទូចដល់កងទ័ពរបស់លោកកុំឲ្យខ្លាចស្លាប់និងផ្តោតការយកចិត្តទុកដាក់ក្នុងត្រៀមខ្លួនយកឈ្នះសង្គ្រាម។

លោកបានប្រាប់កងកម្លាំងប្រដាប់អាវុធឲ្យបង្កើនការហ្វឹកហាត់ក្រោមលក្ខខណ្ឌប្រយុទ្ធនិងកុំខ្លាចស្លាប់និងការលំបាក។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋ។

កន្លងមក លោក Xi បានអំពាវនាវឲ្យមានការត្រៀមខ្លួនខាងយោធាចំពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងរវាងទីក្រុងប៉េកាំងនិងប្រទេសដទៃទៀតជាពិសេសជាមួយសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងលើបញ្ហានានាដូចជារោគរាតត្បាតកូវីដ១៩ វិវាទទឹកដីនិងសិទ្ធិមនុស្សជាដើម។

កាលពីខែមុន មេដឹកនាំគណបក្សកុម្មុយនិស្តរូបនេះបានប្រាប់កងទ័ពជើងទឹករបស់គាត់លោកឲ្យផ្តោតគំនិតនិងថាមពលទាំងអស់ទៅលើការរៀបចំសម្រាប់ធ្វើសង្គ្រាមនិងរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Chaozhou នៃខេត្ត ក្វាងទុង។

ខណៈពេលបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពម៉ារីន លោក Xi បានទទូចដល់ទាហានឲ្យបង្កើនការពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួនដើម្បីក្លាយជាការឆ្លើយតបពហុមុខងារ ឆ្លើយតបរហ័ស គ្រប់ស្ថានការណ៍និងក្លាយជាកងកម្លាំងវរជន។

មេដឹកនាំចិនរូបនេះបានបញ្ជាក់ជាថ្មីម្តងទៀតពីសារៈសំខាន់និងភាពបន្ទាន់នៃការត្រៀមខ្លួនធ្វើសង្គ្រាមអំឡុងពេលថ្លែងទៅកាន់គណៈកម្មាធិការយោធាមជ្ឈិមនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៥ខែវិច្ឆិកា។

លោកបានអះអាងថា គោលដៅរបស់គណបក្សគឺប្រែក្លាយកងទ័ពរំដោះប្រជាជន (PLA) ទៅជាកម្លាំងប្រយុទ្ធលំដាប់ពិភពលោក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 min ago

លោកជំទាវ​ម៉ែន សំអន ផ្តាំផ្ញើ​ឲ្យ​ក្រុមការងារ​គណៈ​ចលនា​មហាជន ទូទាំង​ប្រទេស​បន្ត​ចុះ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​ផ្ទាល់

ព័ត៌មានជាតិ14 mins ago

ធនាគារជាតិ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​«​ប្រព័ន្ធ​រី​ធែ​ល​ផ‍េ​»​ដែល​អាច​ទូទាត់​សាច់ប្រាក់​ដោយ​មិនបាច់​ប្រើ​រូបិយប័ណ្ណ

ព័ត៌មានជាតិ25 mins ago

ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន​៤​រោងចក្រ

ព័ត៌មានជាតិ53 mins ago

តុលា​កា​រប​ញ្ជា​ឲ្យ​នាំខ្លួនលោកស្រី​ឧកញ៉ា​ អ៊ាន​ សៀវម៉ី ប​ន្ទា​ប់​ពី​មិន​ចូល​បំភ្លឺតាមការកោះហៅ

ព័ត៌មានជាតិ1 hour ago

របាយការផ្លូវការ ប្រជាជនកម្ពុជា​កើនជាង ២ លាន​នាក់ ខេត្ត​ក្រុង ៤ មាន​ចំនួនប្រជាជនច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services