ព័ត៌មានអន្ដរជាតិ
ម៉ាក្រុង ផ្តាំទៅ ត្រាំ៖ សង្គ្រាមមិនមែនការសម្តែងទេ ត្រូវប្រយ័ត្នសម្តី កុំនិយាយរាល់ថ្ងៃពេក
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានផ្តាំទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យប្រើប្រាស់វោហារសាស្ត្របែបការទូតបន្តិចទៅ និងប្រយ័ត្នសម្តីជាងមុន ដោយបញ្ចេញអារម្មណ៍ពិតថា «គេមិនមែនចេះតែនិយាយរាល់ថ្ងៃទេ នៅពេលដោះស្រាយបញ្ហាពាក់ព័ន្ធសង្គ្រាមនិងស្ថិរភាពនុយក្លេអ៊ែរ ព្រោះនោះមិនមែនជាការសម្តែងឡើយ។

តាមការផ្សាយរបស់ BBC, នៅពេលទៅដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៦ លោកម៉ាក្រុង ប្រាប់អ្នកសារព័ត៌មានថា សង្គ្រាមនៅអ៊ីរ៉ង់ត្រូវការវិធីសាស្ត្រដោះស្រាយមួយដែលម៉ឺងម៉ាត់ មិនមែនប្រែប្រួលរាល់ថ្ងៃទេ។ នេះមិនមែនជាការសម្តែងឡើយ ហើយយើងកំពុងនិយាយអំពីសន្តិភាព សង្គ្រាម និងជីវិតមនុស្សប្រុសស្រី»។
លោក ម៉ាក្រុង លើកឡើងថា៖ «នៅពេលអ្នកចង់ធ្វើការងារឲ្យមានភាពម៉ឺងម៉ាត់ អ្នកមិនត្រូវនិយាយអ្វីនៅថ្ងៃនេះដែលផ្ទុយស្រឡះពីអ្វីដែលអ្នកនិយាយកាលពីម្សិលមិញទេ ហើយក៏ប្រហែលជាអ្នកមិនគួរនិយាយរាល់ថ្ងៃពេកដែរ។ គួរតែទុកឲ្យស្ថានការណ៍ ស្ងប់ស្ងាត់ទៅវិញខ្លះទៅ»។

សម្តីលោកម៉ាក្រុង គឺសំដៅទៅលើការនិយាយត្រឡប់ត្រឡិនរបស់លោក ត្រាំ អំពីប្រតិបត្តិការយោធានៅអ៊ីរ៉ង់ ដោយមួយថ្ងៃៗប្រធានាធិបតីអាមេរិក មិនមែនត្រឹមថ្លែងទៅកាន់អ្នកកាសែតទេ ប៉ុន្តែគាត់ថែមទាំងបញ្ចេញសារជាបន្តបន្ទាប់នៅលើបណ្តាញសង្គម Truth Social ផងដែរ។
ចុងក្រោយបំផុតនេះ ប្រមុខសេតវិមានបានចេញថ្លែងការណ៍ពិសេសពាក់ព័ន្ធសង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែសារទាំងនោះ ត្រូវបានអ្នកវិភាគក៏ដូចជាអ្នកជំនាញខាងភូមិសាស្រ្តនយោបាយអន្តរជាតិ មើលឃើញថា ជាការនិយាយឲ្យតែរួចពីមាត់និងបង្ហាញពីផែនការមិនច្បាស់លាស់របស់អាមេរិកនៅមជ្ឈិមបូព៌ា៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


