ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនមួយប្រភេទទៀតកំពុងរាលដាល និងអុកឡុកលើកដំបូងនៅ ជប៉ុន
ក្រសួងសុខាភិបាលជប៉ុននិយាយថា វីរុសបំប្លែងខ្លួន Eta ចំនួន ១៨ ករណីត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសជប៉ុន ។
ក្រសួងបាននិយាយថា ករណីទាំង ១៨ ត្រូវបានរកឃើញតាមរយៈការវិភាគហ្សែននៃសំណាក ដែលយកចេញពីមនុស្សដែលបានធ្វើតេស្តវិជ្ជមាននៅទីតាំងធ្វើចត្តាឡីស័ក បន្ទាប់ពីបានមកដល់ប្រទេសជប៉ុននៅចន្លោះខែធ្នូឆ្នាំមុន និងថ្ងៃទី ៣ ខែកញ្ញាឆ្នាំនេះ ។

ទន្ទឹមនោះ គេហទំព័រមួយដែលចុះបញ្ជីលំដាប់ហ្សែននៃជំងឺកូវីដ ១៩ បាននិយាយថា វីរុសបំប្លែងខ្លួន Eta ត្រូវបានរាយការណ៍នៅក្នុងប្រទេសជាង ៧០ ហើយ ជាពិសេសនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ។
គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Eta ឬ B.1.525 ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសកាលពីខែធ្នូឆ្នាំមុន ខណៈអង្គការសុខភាពពិភពលោក (WHO) បានបន្ថែមវីរុសនេះទៅក្នុងបញ្ជីមេរោគគួរឲ្យចាប់អារម្មណ៍កាលពីខែមីនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


