ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Moderna ចេញមុខបញ្ជាក់ពីសារធាតុក្នុងវ៉ាក់សាំង ដែល ជប៉ុន ចាក់ទៅបណ្ដាលឲ្យមនុស្សស្លាប់
ក្រុមហ៊ុន Moderna បាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនមួយចំនួន ដែលបានបញ្ជូនទៅប្រទេសជប៉ុនផ្ទុកទៅដោយភាគល្អិតដែកអ៊ីណុក ប៉ុន្តែក្រុមហ៊ុនមិនរំពឹងថា វានឹងបង្កហានិភ័យគ្រោះថ្នាក់ដល់អ្នកជំងឺឡើយ ។
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក និងដៃគូរបស់ខ្លួនគឺក្រុមហ៊ុនឱសថជប៉ុន Takeda ដែលបានចែកចាយវ៉ាក់សាំងនេះបាននិយាយថា ពួកគេកំពុងសហការជាមួយអាជ្ញាធរជប៉ុនដើម្បីប្រមូលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣ បាច់ បន្ទាប់ពីការស៊ើបអង្កេតមួយបានរកឃើញសារធាតុកខ្វក់ពីដែកអ៊ីណុកនៅក្នុងដបមួយចំនួន ។
អាជ្ញាធរជប៉ុនបានផ្អាកការប្រើវ៉ាក់សាំង Moderna មានចំនួន ១.៦៣ លានដូសកាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបានជូនដំណឹងអំពីសារធាតុចម្លែក ឬមេរោគឆ្លង ។
ទន្ទឹមនោះក្រុមហ៊ុន Moderna បាននិយាយថា មេរោគឆ្លងពីដែកអ៊ីណុកប្រហែលជាកើតឡើងក្នុងអំឡុងពេលផលិត ។ មូលហេតុដែលទំនងបំផុតនៃមេរោគឆ្លងនេះ គឺជាប់ទាក់ទងនឹងការកកិតរវាងដែក ២ ដុំនៅក្នុងគ្រឿងម៉ាស៊ីនដែលដាក់បិទសន្ទះមាត់ដបវ៉ាក់សាំង ខណៈសម្ភារៈទាំងនោះត្រូវបានបញ្ជាក់ថាជាដែកអ៊ីណុក ។
ស្របពេលជាមួយគ្នានេះ បញ្ហាមេរោគឆ្លងរបស់វ៉ាក់សាំង Moderna ក៏កំពុងទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត បន្ទាប់ពីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា បុរស ២ នាក់អាយុ ៣៨ ឆ្នាំនិង ៣០ ឆ្នាំបានស្លាប់កាលពីខែសីហា ពោលក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចាក់វ៉ាក់សាំង Moderna ដូសទី ២ ប៉ុន្តែមូលហេតុនៃការស្លាប់ក្នុងករណីទាំងពីរនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ។
បន្ថែមពីនេះ ក្រុមហ៊ុន Moderna និង Takeda បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា គ្មានភស្តុតាងបញ្ជាក់ថា ការស្លាប់នោះបណ្តាលមកពីវ៉ាក់សាំងនេះនោះទេ ។ ការជាប់ទាក់ទងរបស់វ៉ាក់សាំងនាបច្ចុប្បន្ននេះ ត្រូវបានចាត់ទុកថាជាករណីចៃដន្យ ។
គួរបញ្ជាក់ថា មនុស្សប្រហែល ៥០ ម៉ឺននាក់នាក់បានទទួលការចាក់វ៉ាក់សាំង Moderna ប៉ុន្តែរហូតដល់ពេលនេះមិនមានសេចក្តីរាយការណ៍ ឬព័ត៌មានអ្វីពាក់ព័ន្ធនឹងបញ្ហាសុខភាពឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


