ព័ត៌មានអន្ដរជាតិ
Sinovac ចាប់ផ្ដើមសាកល្បងធ្វើតេស្តវ៉ាក់សាំង លើទារកអាយុ ៦ ខែឡើង
Sinovac ចាប់ផ្ដើមធ្វើតេស្តសាកល្បងនៃវ៉ាក់សាំងរបស់ខ្លួននៅដំណាក់កាលទី ៣ លើកទារកដែលមានអាយុចាប់ពី ៦ ខែ និងត្រូវបានដាក់ឲ្យដំណើរការនៅអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមក្រុមហ៊ុនផលិតឱសថជីវសាស្ត្រចិន Sinovac រួមគ្នានិងជាដៃគូក្រុមហ៊ុន Numolux គ្រុប ដែលមានមូលដ្ឋាននៅអាហ្វ្រិកខាងត្បូង បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅនេះ។

ការសាកល្បងព្យាបាលដំណាក់កាលទី ៣ មានគោលបំណងវាយតម្លៃសុវត្ថិភាពភាពស៊ាំនិងប្រសិទ្ធភាពនៃវ៉ាក់សាំង Sinovac លើការឆ្លងមេរោគកូវីដ១៩ និងករណីធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងកុមារមិនទាន់គ្រប់អាយុចន្លោះពី ៦ ខែដល់ ១៧ ឆ្នាំ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលទទួលបានដោយ Global Times ។

វ៉ាក់សាំងអសកម្មប្រឆាំងនឹងកូវីដ ដែលផលិតដោយក្រុមហ៊ុន Sinovac មានសុវត្ថិភាពនិងប្រសិទ្ធភាពជាចម្បង នៅពេលដែលត្រូវបានផ្តល់ឲ្យក្មេងដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ ហើយប្រទេសចិន បានយល់ព្រមឲ្យប្រើវ៉ាក់សាំងអសកម្មកូវីដ -១៩ ជាបន្ទាន់នៅខែ ឧសភា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រទេសមួយនៅ អាមេរិកឡាទីន ប្រើវ៉ាក់សាំង Sinovac សម្រាប់ចាក់កុមារអាយុពី ៦ ឆ្នាំទៅ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


