ព័ត៌មានអន្ដរជាតិ
ក្រុងហូជីមិញអត់ទទួលស្គាល់អ្នកធ្វើតេស្តរហ័សវិជ្ជមានកូវីដដល់១៥ម៉ឺននាក់
អាជ្ញាធរនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសវៀតណាមបានកំពុងជំរុញរដ្ឋាភិបាលឲ្យទទួលស្គាល់ការធ្វើតេស្តកូវីដ-១៩រហ័សដើម្បីបង្ហាញរូបភាពឲ្យកាន់តែច្បាស់ពីការផ្ទុះរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋកាលពីថ្ងៃចន្ទ។
ដូច្នេះប្រសិនបើ រដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការមានន័យថា អាចនឹងបង្កើនតួលេខឆ្លងរបស់ទីក្រុងសរុបដល់ទៅ៤០%។
ក្រុងហូជីមិញដែលមានប្រជាជនប្រហែល៩លាននាក់បានក្លាយជាកន្លែងសម្រាប់កូវីដ-១៩រាតត្បាតធ្ងន់ធ្ងរបំផុតដែលស្មើនឹង៨០%នៃករណីស្លាប់ជាង១៨៥០០នាក់ និងពាក់កណ្តាលនៃករណីឆ្លងសរុប៧៥៦០០០នាក់ទូទាំងប្រទេស។

យោងតាមកាសែត Tuoi Tre បានចេញផ្សាយដោយស្រង់សំដីរបស់លោក Nguyen Huu Hung អនុប្រធានមន្ទីរសុខាភិបាលក្រុងហូជីមិញថា ការធ្វើតេស្តរហ័សរកឃើញវិជ្ជមានលើមនុស្ស១៥០០០០នាក់នៅទីក្រុងចាប់ពីថ្ងៃទី២០ ខែសីហាមក ប៉ុន្តែមិនត្រូវបានរាប់បញ្ចូលក្នុងទិន្នន័យសរុបផ្លូវការទេ។
ដូចប្រទេសផ្សេងៗជាច្រើនដែរ វៀតណាមបានរាប់បញ្ចូលតែការធ្វើតេស្តដោយ PCR ប៉ុណ្ណោះ។
តំបន់សេដ្ឋកិច្ចភាគខាងត្បូងមានករណីឆ្លងចំនួន ៣៧២១៨០នាក់។ ប្រសិនបើករណី១៥០០០០នាក់បន្ថែមត្រូវបានបញ្ជាក់ថា វិជ្ជមានផ្លូវការនោះ វានឹងកាត់បន្ថយអត្រាស្លាប់របស់ទីក្រុងពីជាង ៣.៨%មកត្រឹម ២.៧៥%។
កាសែត Tuoi Tre បានស្រង់សំដីមន្ត្រីមិនបញ្ចេញឈ្មោះម្នាក់នៅមន្ទីរសុខាភិបាលក្រុងដែលបាននិយាយថា មនុស្ស១៥០០០០នាក់កំពុងត្រូវបានព្យាបាល ប៉ុន្តែមិនបានធ្វើតេស្តដោយ PCR ទេដោយសារខ្វះធន់ធាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


