ព័ត៌មានអន្ដរជាតិ
Pfizer បានដាក់ទិន្នន័យស្នើសុំការអនុញ្ញាតប្រើបន្ទាន់សម្រាប់វ៉ាក់សាំងកុមារអាយុ៥-១១ឆ្នាំហើយ
កាលពីម្សិលមិញ ក្រុមហ៊ុនឱសថ Pfizer និង BioNTech បានដាក់ឯកសារទិន្នន័យសាកល្បងគ្លីនិកសាស្ត្រដំបូងអំពីវ៉ាក់សាំងបង្ការកូវីដ-១៩សម្រាប់កុមារអាយុ៥ទៅ១១ឆ្នាំ និងបាននិយាយថា ពួកគេនឹងស្នើសុំជាផ្លូវការទៅនិយ័តករអាមេរិកសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នាពេលប៉ុន្មានសប្តាហ៍ខាងមុខ។
រដ្ឋបាលចំណីអាហារ និងឱសថ (FDA) អាមេរិកបាននិយាយនៅដើមខែនេះថា ខ្លួននឹងបញ្ចប់នូវការពិនិត្យទិន្នន័យវ៉ាក់សាំងសម្រាប់ក្រុមកុមារវ័យក្មេងឲ្យបានលឿនបំផុតតាមដែលអាចទៅរួចដែលទំនងជាប៉ុន្មានសប្តាហ៍ខាងមុខដោយមិនដល់មួយខែឡើយ។ នោះមានន័យថា ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់សម្រាប់កុមារវ័យក្មេងអាចនឹងចាប់ផ្តើមត្រឹមបំណាច់ខែតុលា។
យោងតាមទិន្នន័យពីបណ្ឌិតសភាកុមារអាមេរិក (AAP) បានឲ្យដឹងថា ការសម្រេចលើការប្រើប្រាស់វ៉ាក់សាំងសម្រាប់កុមារវ័យក្មេងគឺជាអ្វីដែលពលរដ្ឋអាមេរិករាប់លាននាក់កំពុងរង់ចាំ ខណៈការឆ្លងកូវីដ-១៩ចំពោះកុមារបានកើនឡើងរហូតឈានដល់កំណត់ត្រាខ្ពស់បំផុតនៅដើមខែកញ្ញា។

ក្រុមហ៊ុនទាំងនោះបាននិយាយកាលពីថ្ងៃទី២០ ខែកញ្ញាថា វ៉ាក់សាំងដែលបានអនុញ្ញាតឲ្យប្រើប្រាស់រួចហើយសម្រាប់កុមារអាយុ១២ទៅ១៥ឆ្នាំ និងអនុម័តពេញលេញសម្រាប់មនុស្សវ័យជំទង់អាយុ១៦ឆ្នាំឡើង ដែលវ៉ាក់សាំងទាំងនោះមានប្រសិទ្ធភាពឆ្លើយតបភាពស៊ាំខ្លាំងដែលបានរកឃើញពីការសាកល្បងលើអ្នកស្ម័គ្រចិត្ត២២៦៨នាក់។
ក្រុម Pfizer បាននិយាយថា ទិន្នន័យពីការសាកល្បងរបស់ក្រុមហ៊ុនបង្ហាញថា ការចាក់វ៉ាក់សាំងពីរដូសបង្កើនការឆ្លើយតបភាពស៊ាំខ្លាំងនៅក្នុងកុមារដូចនឹងមនុស្សជំទង់អាយុ១៦ទៅ២៥ឆ្នាំ។ សុវត្ថិភាពក៏ត្រូវបានប្រៀបធៀបនឹងវ៉ាក់សាំងសម្រាប់ក្រុមមនុស្សចាស់ដែរ។
ក្រុមហ៊ុនផលិតវ៉ាក់សាំងក៏កំពុងធ្វើការសាកល្បងលើវ៉ាក់សាំងសម្រាប់កុមារអាយុ២ទៅ៥ឆ្នាំ និងពីអាយុ៦ខែទៅ២ឆ្នាំផងដែរដែលទិន្នន័យរំពឹងទទួលបានក្នុងត្រីមាសទី៤ ចុងឆ្នាំនេះ។
ចំណែកក្រុមហ៊ុនវ៉ាក់សាំង Moderna មិនទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងរបស់ខ្លួនសម្រាប់មនុស្សវ័យជំទង់ឡើយនៅសហរដ្ឋអាមេរិក ប៉ុន្តែនៅអឺរ៉ុបទទួលបានការអនុញ្ញាតហើយសម្រាប់ក្រុមមនុស្សអាយុនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


