ព័ត៌មានអន្ដរជាតិ
CDC អាមេរិក រកឃើញផលរំខានពីការចាក់វ៉ាក់សាំងដូសទី ៣ ស្រដៀងនឹងលើកទី ២
ការសិក្សារបស់អាមេរិកដែលដកស្រង់របាយការណ៍ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានបញ្ជាក់ថា ផលប៉ះពាល់ភាគច្រើន បន្ទាប់ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសជំរុញ ឬដូសទី ៣ គឺមានកម្រិតស្រាល ឬមធ្យម ហើយកើតមានឡើងជាញឹកញាប់ បន្ទាប់ពីចាក់លើកទី ២ ។

របាយការណ៍នេះបានផ្អែកលើការសិក្សាចំពោះមនុស្សជាង ២២,០០០ នាក់ដែលទទួលបានការចាក់វ៉ាក់សាំងដូសទី ៣ នៅចន្លោះថ្ងៃទី ១២ ខែសីហាដល់ថ្ងៃទី ១៩ ខែកញ្ញា ។
លោក Rochelle Walensky នាយក CDC បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ភាពញឹកញាប់ និងប្រភេទនៃផលប៉ះពាល់សម្រាប់ការចាក់ដូសទី ៣ គឺប្រហាក់ប្រហែលទៅនឹងអ្វីដែលត្រូវបានគេឃើញ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី ២ ហើយភាគច្រើនស្រាល ឬមធ្យម និងរយៈពេលខ្លីប៉ុណ្ណោះ” ។

លោកបាននិយាយថា ផលប៉ះពាល់ទាំងនោះរួមមាន ឈឺចាប់នៅកន្លែងចាក់ថ្នាំ (៧១ ភាគរយ) អស់កម្លាំង (៥៦ ភាគរយ) និងឈឺក្បាល (៤៣ ភាគរយ) ។ ចំណែកប្រហែល ២៨ ភាគរយមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃបាននៅពេលចាក់ហើយភ្លាម ប៉ុន្តែអាចធ្វើបាននៅថ្ងៃបន្ទាប់ ។
ទន្ទឹមនោះ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងប្រភេទ mRNA ដូចជា Moderna និង Pfizer ចំនួន ២១,៧០០ នាក់មានប្រតិកម្មដូចជា ឈឺដៃ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ បន្ទាប់ពីការចាក់លើកទី ៣ បើប្រៀបធៀបទៅនឹងចាក់លើកទី ២ ខណៈប្រតិកម្មដែលកើតឡើងនៅខាងក្រៅកន្លែងចាក់ថ្នាំមិនសូវជាកើតមានឡើងទេ បន្ទាប់ពីការចាក់លើកទី ៣ បើប្រៀបធៀបទៅនឹងលើកទី ២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Hindustan Times
ចុចអាន ៖ កម្ពុជា ជាប់លេខ ៧ លើលោក និងលេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងកូវីដ បានច្រើនបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


