ព័ត៌មានអន្ដរជាតិ
WHO ត្រៀមផ្ដល់ភ្លើងខៀវអនុម័តវ៉ាក់សាំងឥណ្ឌា Covaxin សម្រាប់ប្រើប្រាស់ជាបន្ទាន់ នាខែក្រោយ
សេចក្តីរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងការពារកូវីដ Covaxin ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Bharat Biotech ពីអង្គការសុខភាពពិភពលោក (WHO) ទំនងជានឹងកើតឡើងនៅខែតុលានេះ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងដែលមានមូលដ្ឋាននៅទីក្រុង Hyderabad ប្រទេសឥណ្ឌាបានបញ្ជូនឯកសារទាំងអស់ទៅកាន់ទីភ្នាក់ងារសុខភាពពិភពលោករួចហើយ ហើយបាននិយាយថា ក្រុមហ៊ុនកំពុងព្យាយាមធ្វើការជាមួយ WHO ដើម្បីទទួលបានអនុម័តក្នុងពេលឆាប់ៗនេះ ។
ទន្ទឹមនោះ ក្រុមអ្នកប្រឹក្សាវ៉ាក់សាំង (SAGE) គ្រោងនឹងជួបពិភាក្សាគ្នានៅថ្ងៃទី ៥ ខែតុលាស្ដីពីការអនុម័តចំពោះវ៉ាក់សាំង Covaxin សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅលើពិភពលោក ។

ចំណែកលោកវេជ្ជបណ្ឌិត VK Paul សមាជិកមកពីភ្នាក់ងារសុខភាពរដ្ឋាភិបាល Niti Aayog បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការសាកល្បងព្យាបាលដំណាក់កាលទី ៣ នៃវ៉ាក់សាំង Covaxin បានបង្ហាញពីប្រសិទ្ធភាពការពារជំងឺកូវីដ ១៩ ចំនួន ៧៧.៨ ភាគរយ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ WHO បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់លើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូចជា វ៉ាក់សាំង Pfizer-BioNTech វ៉ាក់សាំង AstraZeneca វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson វ៉ាក់សាំង Moderna ក៏ដូចជាវ៉ាក់សាំងចិន Sinovac និងវ៉ាក់សាំង Sinopharm ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Zee News
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


