ព័ត៌មានអន្ដរជាតិ
ដឹងទេម្សិលមិញ Facebook, Instagram និង WhatsApp គាំងម្ដងទៀត
សេវាកម្ម Facebook បានគាំងជាថ្មីម្តងទៀតកាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីគាំងយូរបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនកាលពីថ្ងៃចន្ទ ។

ក្រុមហ៊ុនបានសរសេរលើបណ្ដាញ Twitter ថា “យើងដឹងថា មនុស្សមួយចំនួនមានបញ្ហាក្នុងការចូលប្រើកម្មវិធីរបស់យើង ។ យើងកំពុងធ្វើការដើម្បីធ្វើឲ្យអ្វីៗត្រលប់មកធម្មតាវិញឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយយើងសូមអភ័យទោសចំពោះការរអាក់រអួលនេះ” ។
ទន្ទឹមនឹងនេះដែរកម្មវិធី Instagram ក៏បានសរសេរលើ Twitter ដែរថា “យើងដឹងថា អ្នកខ្លះប្រហែលជាមានបញ្ហាខ្លះនៅពេលប្រើកម្មវិធី Instagram ឥឡូវនេះ ។ យើងពិតជាមានការសោកស្តាយ និងកំពុងធ្វើការយ៉ាងលឿនតាមដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហានេះ” ។

ចំណែកកាសែត TechCrunch ដែលជាសារព័ត៌មានបច្ចេកវិទ្យាតាមអនឡាញបាននិយាយនៅក្នុងរបាយការណ៍មួយថា “ការគាំងម្តងហើយម្តងទៀតនេះ អាចបង្កឲ្យមានការព្រួយបារម្ភអំពីភាពជឿជាក់ និងសុវត្ថិភាពនៃកម្មវិធីរបស់ក្រុមហ៊ុន Facebook” ។
TechCrunch បានឲ្យដឹងទៀតថា ការគាំងម៉ោងកាលពីថ្ងៃសុក្រ គឺដោយសារតែការផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធ (Configuration Changes) ហើយសេវាកម្មនេះបានប៉ះពាល់ដល់មនុស្សនៅទូទាំងពិភពលោក ប៉ុន្តែវាមិនទាក់ទងនឹងការគាំងរយៈពេល ៦ ម៉ោងកាលពីថ្ងៃចន្ទនោះទេ ។

គួរបញ្ជាក់ថា ការគាំងកាលពីថ្ងៃចន្ទដែលប៉ះពាល់ដល់សេវាកម្ម Facebook ទាំងអស់រួមមាន WhatsApp, Messenger និង Instagram គឺបណ្តាលមកពីបញ្ហា Network (បណ្តាញ) ទៅនឹងរ៉ោតទ័រនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ Facebook ហើយបណ្ដាលឲ្យខាតចំណូល ៦០ លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


