Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ UN បន្ទោស​តាលីបង់​ក្បត់ពាក្យសន្យាគឺ​បំផ្លាញ​ក្តី​ស្រមៃ​របស់​ស្ត្រី និងក្មេងស្រី

បានផុស

នៅ

អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ (UN) លោក Antonio Guterres កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​បាន​ស្តី​បន្ទោសតាលីបង់​ដែល​បាន​ក្បត់​ពាក្យ​សន្យា​របស់​ខ្លួន​ចមពោះ​ស្ត្រី និង​ក្មេង​ស្រី​អាហ្វហ្គានីស្ថាន ហើយ​បាន​ជំរុញ​ឲ្យ​ពិភព​លោក​បរិច្ចាគ​ថវិកា​ទៅ​ប្រទេស​នេះ​មុន​ពេលសេដ្ឋកិច្ច​ដួល​រលំ។

យោង​តាម​ក្រសួង​ការ​បរទេស​អាមេរិក​ថា ការ​ស្តីបន្ទោស​បាន​ធ្វើ​ឡើយ បន្ទាប់​កិច្ច​ចរចា​ផ្ទាល់​មុខ​គ្នា​លើក​ដំបូង​រវាង​សហរដ្ឋ​អាមេរិក និង​តាលីបង់​បាន​ធ្វើ​ឡើង ចាប់​តាំង​ពី​កម្លាំង​ទ័ព​អន្តរជាតិ​ត្រូវ​បាន​ដក​ចេញ​ពី​អាហ្វហ្គានីស្ថាន ​ដែល​បញ្ហា​សិទ្ធិ​របស់​ស្ត្រី និង​ក្មេង​នៅ​តែ​ជា​កង្វល់។

លោក Antonio Guterres
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Guterres បាន​ប្រាប់​អ្នក​កាសែត​ថា ៖«ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ការ​សន្យា​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​ត្រូវ​បាន​ក្បត់​ដោយ​តាលីបង់»។

«ខ្ញុំ​សូម​អំពាវ​នាវ​យ៉ាង​ខ្លាំង​ទៅ​តាលីបង់​ឲ្យ​រក្សា​ការ​សន្យា​របស់​ពួក​គេ​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី ហើយ​បំពេញ​កាតព្វកិច្ច​របស់​ពួក​គេ​ក្រោម​សិទ្ធិ​មនុស្សអន្តរជាតិ និង​ច្បាប់​មនុស្ស​ធម៌»។

លោក Guterres មាន​ប្រសាសន៍​ថា អង្គការ​សហ​ប្រជា​ជាតិ​នឹង​មិន​បោះ​បង់​ចោល​នូវ​បញ្ហា និង​លើក​ឡើង​ថា ស្ថាប័ន​អន្តរជាតិ​ពិភាក្សា​វា​ជា​រៀង​រាល់​ថ្ងៃ​ជា​មួយ​តាលីបង់​ដែល​បាន​កាន់​អំណាច​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា ប៉ុន្តែ​ភាព​ស្រប​ច្បាប់​របស់​ពួក​គេ​នៅ​មិន​ទាន់​ទទួល​ស្គាល់ជា​លក្ខណៈ​អន្តរជាតិ​ឡើយ។

លោក  Guterres បាន​លើក​ឡើង​ទៀត​ថា ៖«ការ​ក្បត់​ពាក្យ​សន្យា​នាំ​ឲ្យបំផ្លាញ​សេចក្តី​ស្រមៃ​របស់​ស្ត្រី និង​ក្មេង​ស្រី​អាហ្វហ្គានីស្ថាន»។ លោក​កត់​សំគាល់​ថា ក្មេង​ស្រី​ប្រមាណ​៣​លាន​នាក់​បាន​ចុះ​ឈ្មោះ​ចូល​រៀនចាប់​តាំង​ពី​ឆ្នាំ២០០១ ហើយ​ជា​ចំនួន​ជា​មធ្យមនៃ​ការ​អប់រំ​សម្រាប់​ក្មេង​ស្រី​បាន​កើន​ឡើង​ពី​៦​​ទៅ​១០​ឆ្នាំ។​

ប្រមុខ​មេ​ដឹក​នាំ UN បាន​ព្រមាន​​ថា ៖«សេដ្ឋកិច្ច​អាហ្វហ្គានីស្ថាន​៨០​%​គឺ​ក្រៅ​ផ្លូវ​ការ ដែល​មាន​តួនាទីរបស់​ស្ត្រី​សំខាន់។ បើ​គ្មាន​ពួក​គេ គ្មាន​ផ្លូវ​ដែល​សេដ្ឋកិច្ច និង​សង្គម​អាហ្វហ្គានីស្ថាន​នឹង​ងើប​ឡើង​វិញ​ទេ»។

ស្ត្រី និង​ក្មេង​ស្រី​អាហ្វហ្គានីស្ថាន

លោក Guterres បាន​រៀប​រាប់​យ៉ាង​ច្រើន​អំពី​បញ្ហា​ប្រឈមចំពោះ​សេដ្ឋកិច្ច​អាហ្វហ្គានីស្ថាន។ ទ្រព្យ​សម្បត្តិ​របស់​អាហ្វហ្គានីស្ថាននៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​បង្កក ហើយ​ជំនួយ​អភិវឌ្ឍ​ក៏​ត្រូវ​បាន​ផ្អាក។

លោក​ថា ៖«យើង​ត្រូវ​ការ​ស្វែង​រក​ជម្រើស​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ដង្ហើម​ឡើង​វិញ។ ប្រការ​នេះ​អាច​ត្រូវ​បាន​ធ្វើ​ដោយ​មិន​បំពាន​ច្បាប់​អន្តរជាតិ ឬ​គោលការណ៍​សម្រប​សម្រួល​ឡើយ។ ខ្ញុំ​​ជំរុញ​ឲ្យ​ពិភព​លោកចាត់​វិធាន​ការ និងបញ្ចូល​សាច់​ប្រាក់​ងាយ​ស្រួល​ទៅ​ក្នុង​សេដ្ឋកិច្ច​អាហ្វហ្គានីស្ថាន​ដើម្បី​ជៀស​វាង​ការ​ដួល​រលំ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម