ព័ត៌មានអន្ដរជាតិ
ខេត្តថៃ ជាប់ព្រំដែនកម្ពុជា កំពុងរងការវាយប្រហារដោយ ជំនន់ទឹកភ្លៀង
ទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរ បានវាយប្រហារសហគមន៍វាលទំនាប នៅក្នុងស្រុក Muang កាលពីយប់ថ្ងៃអង្គារទី១២ខែតុលា ហើយប្រជាជន ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានដែលជន់លិចទឹក ទៅកាន់ទីទួលសុវត្ថិភាពនៅសាលាខេត្ត។

ស្រុក Muang គឺស្ថិតនៅក្នុងខេត្ត Chanthaburi របស់ថៃ ដែលជាប់នឹងខេត្តចំនួន២នៅព្រំដែនកម្ពុជាគឺ ប៉ៃលិន និងបាត់ដំបង។
នាយកដ្ឋានទំនាក់ទំនងសាធារណៈបានរាយការណ៍ថា សហគមន៍វាលទំនាបនៅជិតភ្នំ Khao Sa Bab, ព្រែក Khlong Nam Sai និងព្រែកក្បែរនោះផ្សេងទៀត ត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាក្នុងខេត្តភាគខាងកើតមួយនេះ។

ក្រុមមន្រ្តីមូលដ្ឋានបានសន្មតថា ស្ថានភាពនេះគឺបណ្តាលមកពីឥទ្ធិពលនៃព្យុះ Lionrock និង Storm Kompasu។
ទឹកជំនន់ក៏បានរាលដាលទៅដល់សហគមន៍នៅតំបន់ Muang Chanthaburi, Muang Tha Chang, Phlab Phla Narai និង Koh Khwang ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ផ្លូវធំៗក្នុងស្រុក Muang នៅតែអាចប្រើប្រាស់បាន ប៉ុន្តែផ្លូវលំក្នុងស្រុក មិនអាចធ្វើដំណើរបានទេ។
យោងតាមការិយាល័យធនធានទឹកជាតិបានឲ្យដឹងថា Chanthaburi ស្ថិតក្នុងចំណោមខេត្តភាគខាងកើត ដែលប្រឈមនឹងគ្រោះទឹកជំនន់ ដោយសាររដូវមូសុងនឹងគ្របដណ្តប់តំបន់ខាងកើតនិងតំបន់ជាប់នោះ រហូតដល់ថ្ងៃសៅរ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


