ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស កំពុងក្លាយជា កន្លែងថ្មី សម្រាប់ការឆបោកហិរញ្ញវត្ថុ
ធនាគារចក្រភពអង់គ្លេសបានព្រមានថា ការឆបោកឥឡូវនេះ បានក្លាយជា “ការគំរាមកំហែងសន្តិសុខជាតិ” ខណៈដែលពួកគេបានរាយការណ៍ថា មានការកើនឡើង ៧១% នៃការឆបោកទទួលបានការអនុញ្ញាត ដែលក្នុងនោះ ជនរងគ្រោះត្រូវបានគេបោកប្រាស់ឲ្យផ្ទេរប្រាក់របស់ពួកគេទៅកាន់ឧក្រិដ្ឋជន ឬប្រគល់ព័ត៌មានលម្អិតផ្ទាល់ខ្លួន។
ការបាត់បង់ទឹកប្រាក់ដោយសារការឆបោក បានកើនឡើងដល់ ៣៥៥.៥ លានផោន ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះពោលគឺកើនឡើង ៧១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ហើយជនរងគ្រោះចំនួន ១០៦,០០០ នាក់។

ស្ថាប័នឧស្សាហកម្មបាននិយាយថា តួលេខនេះ បង្ហាញពីរបៀបដែលឧក្រិដ្ឋជនកំពុងបង្វែការផ្តោតអារម្មណ៍របស់ពួកគេទៅខាងក្រៅប្រព័ន្ធធនាគារ ក្នុងការព្យាយាមញែកជនរងគ្រោះពីសាច់ប្រាក់របស់ពួកគេ។ ស្ថាប័ននេះ បានអំពាវនាវឲ្យមានការសម្របសម្រួលពីវិស័យឧស្សាហកម្មហិរញ្ញវត្ថុ រដ្ឋាភិបាលនិងវិស័យផ្សេងទៀត ដើម្បីទប់ស្កាត់លំហូរនៃការឆបោក និងការពារអ្នកប្រើប្រាស់។
លោកស្រី Katy Worobec នាយកគ្រប់គ្រងឧក្រិដ្ឋកម្មសេដ្ឋកិច្ច នៅសមាគមពាណិជ្ជកម្ម UK Finance បាននិយាយថា “ឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុ បានវិនិយោគទឹកប្រាក់រាប់ពាន់លាន នៅក្នុងប្រព័ន្ធជឿនលឿន ដើម្បីព្យាយាមបញ្ឈប់ការឆបោកដែលកើតមានឡើងជាបឋម ប៉ុន្តែឧក្រិដ្ឋជនកំពុងទាញយកភាពទន់ខ្សោយនៅខាងក្រៅការគ្រប់គ្រងរបស់ធនាគារ ដើម្បីបោកបញ្ឆោតអតិថិជនឲ្យបង្កើតការទូទាត់ដោយផ្ទាល់ទៅពួកគេ”។

នេះជាមូលហេតុ ដែលយើងអំពាវនាវឲ្យមានការសហការ សម្របសម្រួលនិងបង្កើនកិច្ចខិតខំប្រឹងប្រែងពីរដ្ឋាភិបាលនិងវិស័យផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាដែលឥឡូវនេះជាការគំរាមកំហែងដល់សន្តិសុខជាតិ។
ការឆបោក បានកើនឡើង ១២៣ ភាគរយ ដោយខាតបង់ទឹកប្រាក់ ១២៩.៣ លានផោន។ នៅក្នុងការក្លែងបន្លំទាំងនេះ ឧក្រិដ្ឋជនបានផ្ញើអត្ថបទនិងអ៊ីមែលក្លែងក្លាយដែលបង្ហាញថា ខ្លួនជាក្រុមហ៊ុនចែកចាយ, NHS ឬនាយកដ្ឋានរដ្ឋាភិបាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FT
ចុចអាន៖ អង់គ្លេស ត្រៀមចេញច្បាប់ ដាក់គុកអ្នកកាសែត ១៤ឆ្នាំ បើផ្សាយព័ត៌មានធ្វើឲ្យរដ្ឋាភិបាល អាម៉ាស់មុខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


