ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសឲ្យប្រយ័ត្ន! ក្រពើជាង ១ពាន់ក្បាល ជិតរួចចេញពីកសិដ្ឋានហើយ
ជារឿងមួយដែលគួរឲ្យព្រួយបារម្ភ នៅពេលខេត្ត Nakhon Ratchasima ប្រទេសថៃ បានព្រមាន ថា សត្វក្រពើដល់ទៅជាង ១ពាន់ក្បាល ប្រឈមនឹងការរួចចេញពីអាង ប្រសិនបើទឹកទន្លេមិនស្រកទេនោះ។

នៅក្នុងស្រុក មឿង, ទឹកទន្លេ Lam Takhong បានជន់លិចសាលាក្រុងនិងតំបន់វាលទំនាបដទៃទៀត រួមទាំងកសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងទីប្រជុំជន Nong Krathum ផងដែរ។

ទោះកសិដ្ឋានដែលចិញ្ចឹមក្រពើជាង ១,០០០ ក្បាល មិនទាន់ត្រូវបានទឹកជន់លិចក៏ដោយ ប៉ុន្តែមន្រ្តីមូលដ្ឋានមានការព្រួយបារម្ភថា ប្រសិនបើទឹកជំនន់នៅតែបន្តកើនឡើងនោះ សត្វទាំងនេះអាចនឹងរួច ហើយបង្កការគំរាមកំហែងដល់ប្រជាពលរដ្ឋ ដូច្នេះសូមមានការប្រុងប្រយ័ត្ន។

ម្ចាស់កសិដ្ឋាន លោកស្រី Aom Sae-tae បានប្រាប់កាសែត Thai PBS ថា សត្វក្រពើខ្លះមានប្រវែងជាង ២ ម៉ែត្រ ហើយបន្ថែមថា អ្នកយាមត្រូវបានដាក់ពង្រាយនៅស្រះទឹករៀងរាល់ម៉ោង ដើម្បីតាមដានស្ថានភាពទឹកជំនន់ ដែលកំពុងកើនឡើង និងដើម្បីត្រៀមខ្លួនសម្រាប់ការជម្លៀសសត្វក្រពើ។

កសិដ្ឋានរបស់លោកស្រីកំពុងតែសាងសង់របងបន្ថែម និងធ្វើទំនប់ ដើម្បីទប់ទឹក ជាមួយក្តីសង្ឃឹមថា ទឹកអាចនឹងស្រកវិញក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ថ្វីបើស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃ មានការថមថយខ្លះក៏ដោយ ក៏ប៉ុន្តែ ស្ថានភាពនៅក្នុងខេត្ត Nakhon Ratchasima មិនមានភាពធូរស្បើយឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation, PBS, Nnews Room
ចុចអាន៖ កំណត់ត្រាថ្មី រកឃើញហ្វូងក្រពើភ្នំ ៨ក្បាល ដ៏កម្របំផុតនៅស្រែពក
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


