Connect with us

ព័ត៌មានអន្ដរជាតិ

ស្ពានយោលវែងបំផុតលើពិភពលោក នៅ តួកគី នឹងបើកដំណើរការឆ្នាំ ២០២២

បានផុស

នៅ

ស្ពានយោល Canakkale 1915 ក្នុងខេត្តភាគពាយ័ព្យ នៃប្រទេសតួកគី កំពុងតែសាងសង់ជិតរួចជាស្ថាពរ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​នេះ​ចាប់​សាងសង់​ឡើង​តាំង​ពី​ថ្ងៃ​ទី ១៨ ខែ​ មីនា ឆ្នាំ ២០១៧ ​មាន​ប្រវែង ២,០២៣ ម៉ែត្រ និង​កម្ពស់ ៣១៨ ម៉ែត្រ​វាត់​ទី​ពី​ស្ពាន Akashi Kaikyo របស់​ប្រទេស​ជប៉ុន​មក ​ដែលមាន​ប្រវែង​ប្រវែង ១,៩៩២ ម៉ែត្រ។

ចំណែក​ប៉ម​ពណ៌​ក្រហម-​ស​ ដ៏​លេចធ្លោ​ពីរ​របស់​ខ្លួន ​ដែល​នៅ​ជាប់​ស្ពាន ​តំណាង​ឲ្យ​ទង់ជាតិ​ប្រទេស​តួ​ក​គី មាន​កម្ពស់ ៣៣៤ ម៉ែត្រ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្ពាន​​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​។

លោក Basar Arıoglu កូនប្រុស​របស់​លោក Ersin និងជាប្រធានក្រុមហ៊ុន Yapi Merkezi មានប្រសាសន៍ថា “គម្រោង​នេះ គឺ​បង្ហាញ​ពីឆ្នាំទី ១០០ នៃ​សាធារណរដ្ឋ​តួកគី” ។

លោក Adil Karaismailoglu រដ្ឋមន្ត្រី​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ បាន​និយាយ​ថា ក្រុមហ៊ុន​បណ្ដាក់​ទុន​រួមគ្នា DLSY បាន​ចំណាយ​ប្រាក់​ចំនួន ២.៣ ពាន់​លាន​អឺរ៉ូ លើ​ការ​សាងសង់​ស្ពាន Canakkale 1915 នេះ ។

ស្ពាន​យោល​នេះ​ នឹង​ត្រូវ​ត​ភ្ជាប់​ទៅ​នឹង​ផ្លូវ Malkara-Çanakkale Motorway ហើយ​នឹង​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ផ្លូវ ១០១ គីឡូម៉ែត្រ។ ជាពិសេស វា​នឹងកាត់បន្ថយពេលវេលាឆ្លងកាត់ពី Dardanelles មក​ត្រឹម ៦ នាទីប៉ុណ្ណោះ ។

ផ្លូវហាយវេដែលកាត់​ស្ពាននេះ រួមមានផ្លូវកាត់ចំនួន ៤ ផ្លូវប្រសព្វចំនួន ១២ ស្ពាននិងផ្លូវឆ្លង​កាត់ចំនួន ៥៥ កន្លែង ផ្លូវក្រោមដីចំនួន ៤០ ផ្លូវក្រោមដីចំនួន ២៣៨ កន្លែង កន្លែងផ្តល់សេវាផ្លូវល្បឿនលឿន​ចំនួន ៤ កន្លែង មជ្ឈមណ្ឌលប្រតិបត្តិការ​ថែទាំ​ចំនួន ២ និង​ស្ថានីយ​បង់​ប្រាក់​ចំនួន ៧។

លោក Karaismailoglu បាន​បន្ថែម​ថា “ស្ពាន​យោល Canakkale 1915 នឹង​រួម​បញ្ចូល​គម្រោង​ដឹក​ជញ្ជូន​ផ្លូវ​ថ្នល់​ជាមួយ​នឹង​កំពង់ផែ ប្រព័ន្ធ​ផ្លូវដែក និង​ផ្លូវ​អាកាស​នៅ​ក្នុង​តំបន់ Marmara និង Aegean ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CK

ចុចអាន៖ត្រឹម២៤ម៉ោងទួរគីស្លាប់ច្រើនបំផុតមិនធ្លាប់មានដោយ​កូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម