ព័ត៌មានអន្ដរជាតិ
ផ្ទះសម្ភពក្លែងក្លាយបង្ខាំងស្រ្តីទុកឲ្យបុរសរំលោភយកកូនលក់
កាលពីថ្ងៃអង្គារ ប៉ូលិសបានវាយឆ្មក់ “រោងចក្រផលិតកូន” នីហ្សេរីយ៉ាមួយកន្លែងដែលនៅទីនោះ បុរសត្រូវបានគេជួលដើម្បីធ្វើឲ្យស្ត្រីមានកូនមុនពេលកូនទាំងនោះត្រូវបានគេលក់។ ជនរងគ្រោះចំនួន១០នាក់ត្រូវបានជួយសង្គ្រោះ។
អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃពុធថា ប៉ូលិសបានជួយសង្គ្រោះកុមារ៤នាក់និងស្ត្រី៦នាក់ដែលក្នុងនោះមាន៤នាក់មានផ្ទៃពោះ ចេញពីផ្ទះសម្ភពខុសច្បាប់មួយកន្លែង។

ប្រតិបត្ដិការនេះត្រូវបានធ្វើឡើងនៅទីតាំងដែលគេហៅថា “រោងចក្រផលិតកូន” នៅភាគនិរតីរដ្ឋ Ogun ដោយស្ត្រីម្នាក់កំពុងជាប់ចោទពីបទជួញដូរមនុស្សរួចទៅហើយ។
អ្នកនាំពាក្យប៉ូលិសលោក Abimbola Oyeyemi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ដោយធ្វើសកម្មភាពតាមការឲ្យតម្រុយ ក្រុមរបស់យើងបានវាយឆ្មក់ចូលផ្ទះសម្ភពខុសច្បាប់មួយកន្លែងនិងបានជួយសង្គ្រោះមនុស្សចំនួន១០នាក់ដោយក្នុងនោះមានក្មេង៤នាក់និងស្ត្រី៦នាក់ដែល៤នាក់មានផ្ទៃពោះ”។
គាត់និយាយថា ស្ត្រីទាំងនោះបានប្រាប់ប៉ូលិសថា ម្ចាស់ផ្ទះបានជួលបុរសមកធ្វើឲ្យពួកគេមានផ្ទៃពោះហើយបន្ទាប់មកលក់កូនដែលទើបនឹងកើតដើម្បីយកប្រាក់ចំណេញ។

ទីតាំងបែបនេះច្រើនតែជាកន្លែងខុសច្បាប់ដោយក្លែងធ្វើជាគ្លីនិកឯកជនដែលមានស្ត្រីមានផ្ទៃពោះហើយបង្កើតកូនសម្រាប់លក់។
ក្នុងករណីខ្លះ ស្ត្រីវ័យក្មេងត្រូវបានគេឃុំឃាំងប្រឆាំងនឹងឆន្ទៈរបស់ពួកគេហើយចាប់រំលោភមុនពេលកូនរបស់ពួកគេត្រូវបានលក់នៅលើទីផ្សារងងឹត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូអ្នករកស៊ីកប់ខ្មោច ក្មួយអ្នករំលោភសាកសព
ចុចអាន៖ រួមភេទជាមួយអនីតិជនដប់ប្រាំថ្ងៃក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


